លោក អំ សំអាត៖ លីកាដូ ចង់ឃើញស្ត្រីជាម្តាយនិងស្ត្រីមានផ្ទៃពោះក្នុងពន្ធនាគារ មានសេរីភាពពេលបុណ្យចូលឆ្នាំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២១
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺ លោក អំ សំអាត នាយករងផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ។ សូមបញ្ជាក់ថា នៅថ្ងៃទី០៨ មេសា នេះ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសំណូមពរឱ្យក្រសួងពាក់ព័ន្ធ ចាត់វិធានការឱ្យបានឆាប់ សម្រាប់ម្ដាយ និងស្រ្តីមានផ្ទៃពោះ ដែលកំពុងជាប់ពន្ធនាគារអាចរស់នៅក្រៅឃុំនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ បើតាមលោក អំ សំអាត គិតត្រឹមថ្ងៃចេញសេចក្តីថ្លែងការណ៍នេះ លីកាដូ នៅមិនទាន់មានស្ត្រីមានផ្ទៃពោះណាម្នាក់ ត្រូវបានដោះលែងនៅឡើយទេ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មានកុមារចំនួន១១៣នាក់ និងស្ដ្រីមានផ្ទៃពោះចំនួន៣៨នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារចំនួន១៨ក្នុងចំណោមពន្ធនាគារចំនួន២៨ ដែលលីកាដូបានធ្វើការឃ្លាំមើល។