អានតួអត្ថបទ
បទសម្ភាស

លោក ​ជា ​សុភាព​៖ ​មហោ​ស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​០៩ ​ឧទ្ទិស​ជា​ពិសេស​ខួប​៤​០​ឆ្នាំ​នៃ​ការ​ដួល​រលំ​របប​ខ្មែរ​ក្រ​ហម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មហោស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​០៩ ​(​Cambodia​ International​ Film​ Festival​)​​ បានបើក​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ ​នៅ​ថ្ងៃទី ​០៩ ​មីនា​នេះ ​នៅ​​ឯ​សាល​​សន្និសីទ​​ចតុមុខ ​​ដោយ​លោក​ស្រី ​ភឿង​ សកុណា ​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ ​និង​ វិចិត្រ​សិល្បៈ​។ ​មហោស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​០៩​នេះ ​នឹង​​ប្រមូល​​ផ្តុំ​​ដោយ​​ខ្សែ​ភាព​​យន្ត​ជាតិ​​និង​​អន្តរជាតិ​​ប្រមាណ​ជា​១៣០​រឿង ​មក​​ពី​ប្រទេស​​ចំនួន​​ជាង​​៣០ ​ចាក់​បញ្ចាំង​ដោយ​ឥតគិត​ថ្លៃ​នៅ​តាម​រោងកុន​នានា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​ចាប់​​ពី​​ថ្ងៃ​ទី​ ០៩​ ដល់​ថ្ងៃទី ​១៤ ​មីនា​។ ​លោក​ ជា ​សុភាព ​នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​​ធនធាន​​សោត​ទស្សន៍​បុប្ឆាណា ​ដែល​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​នៅ​​រាត្រី​នេះ ​បាន​លើក​ឡើង​ថា ​អ្វី​ដែល​ពិសេស​​នៅ​ក្នុង​​មហោស្រព​​ភាព​យន្ត​​អន្តរជាតិ​​កម្ពុជា​​លើក​ទី​​០៩​​នេះ ​​នឹ​ង​​មាន​​ការ​​ចាក់​​បញ្ចាំង​​ខ្សែ​ភាព​យន្ត​​ដែល​​ទាក់ទង​​នឹង​​របប​​ខ្មែរ​​ក្រហម​​ ដើម្បី​រំលឹក​ខួប​៤០​ឆ្នាំ​នៃ​ការ​ដួល​រលំ​ទៅ​នៃ​របប​ឃោ​ឃៅ​មួយ​នេះ​។  

លោក ជា សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា។
លោក ជា សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា។ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ