លោក ជា សុភាព៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី០៩ ឧទ្ទិសជាពិសេសខួប៤០ឆ្នាំនៃការដួលរលំរបបខ្មែរក្រហម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៤៨
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី០៩ (Cambodia International Film Festival) បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី ០៩ មីនានេះ នៅឯសាលសន្និសីទចតុមុខ ដោយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី០៩នេះ នឹងប្រមូលផ្តុំដោយខ្សែភាពយន្តជាតិនិងអន្តរជាតិប្រមាណជា១៣០រឿង មកពីប្រទេសចំនួនជាង៣០ ចាក់បញ្ចាំងដោយឥតគិតថ្លៃនៅតាមរោងកុននានានៅក្នុងទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៤ មីនា។ លោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ឆាណា ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ បានលើកឡើងថា អ្វីដែលពិសេសនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី០៩នេះ នឹងមានការចាក់បញ្ចាំងខ្សែភាពយន្តដែលទាក់ទងនឹងរបបខ្មែរក្រហម ដើម្បីរំលឹកខួប៤០ឆ្នាំនៃការដួលរលំទៅនៃរបបឃោឃៅមួយនេះ។