ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT

លោក​ ហង់ ជួនណារ៉ុន​៖ ​ក្រសួង​អប់រំ​គ្រោង​បង្កើត​នាយកដ្ឋាន​ថ្មី​មួយ ​ដើម្បី​ពង្រឹង​ការ​ប្រលង​បាក់ឌុប​ឆ្នាំ​ក្រោយ​

លោក​ ហង់ ជួនណារ៉ុន​៖ ​ក្រសួង​អប់រំ​គ្រោង​បង្កើត​នាយកដ្ឋាន​ថ្មី​មួយ ​ដើម្បី​ពង្រឹង​ការ​ប្រលង​បាក់ឌុប​ឆ្នាំ​ក្រោយ​
 
លោកហង់ ​ជួនណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ ​​យុវជន​ និង​កីឡា ​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ឲ្យ​ RF​I​។​ សហការី

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ លោក ហង់ ជួនណា​រ៉ុ​ន បាន​ឲ្យ​ដឹងថា ក្រោម​នយោបាយ​កំណែរ​ទម្រង់​លើ​វិស័យ​អប់រំ ក្រសួង​គ្រោង​នឹងដាក់​ឲ្យ​សាកល្បង​ចំពោះ​ការផ្លាស់ប្តូរ​ម៉ោង​បង្រៀន​របស់លោក​គ្រូ​អ្នកគ្រូ​នៅ​ថ្នាក់បឋមសិក្សា​ពី​បង្រៀន​មួយពេល​ទៅជា​បង្រៀន​ពេញ​មួយថ្ងៃ​វិញ។ ការសាកល្បង​ជំហាន​ដំបូង នឹងធ្វើ​ឡើង​នៅ​សាលាបឋមសិក្សា​ចំនួន៣ នៅក្នុង​ខេត្តសៀមរាប និង​ខេត្តកំពង់ចាម ដោយ​បន្ថែម​ប្រាក់ខែ​ដល់​គ្រូបង្រៀន​ប្រមាណ​ជា៦០%។ ការណ៍​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​របាយការណ៍​ថា សិស្ស​ថ្នាក់​ទី៦ប្រមាណ​ជា៣០ទៅ៤០% មិនទាន់​ចេះ​អាន​ភាសា​ខ្មែរ។ ដោយឡែក​លើ​លទ្ធផល​នៃ​ការប្រលង​បាក់​ឌុបថ្មីៗនេះ​វិញ លោក ហង់ ជួនណា​រ៉ុ​ន បាន​សាទរ​ចំពោះ​សិស្ស​ដែល​ប្រលង​ជាប់​បាន​និទ្ទេស A កាន់តែ​កើនឡើង​ពី​ឆ្នាំទៅ​មួយឆ្នាំ។ ហើយ​ដើម្បី​រក្សា​និរន្តរភាព​នេះ ក្រសួង​គ្រោង​នឹង​ស្នើ​បង្កើត​នាយកដ្ឋាន​ប្រលង​ដាច់ដោយឡែក​មួយ ដើម្បី​ពង្រឹង​ការ​ប្រលង​​បាក់​ឌុប​នៅ​ឆ្នាំក្រោយ។ 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពុជា-អប់រំ

    សិស្ស​ស្រី​ម្នាក់​នៅ​ខេត្ត​កណ្ដាល​ចង​ក​សម្លាប់​ខ្លួន​ព្រោះ​ធ្លាក់​បាក់​ឌុប

    ស្វែងយល់បន្ថែម

  • កម្ពុជា-អប់រំ

    លទ្ធផល​បាក់​ឌុប៖ បេក្ខជន​៦៣,៦៦៨​នាក់​ប្រឡង​ជាប់ និង​៤២៤​នាក់​ទទួល​បាន A

    ស្វែងយល់បន្ថែម

  • ភ្ញៀវប្រចាំថ្ងៃ

    លោក​សន ជ័យ​៖​ជាប់​និទ្ទេស​​A​ ៤២៤​នាក់​​ ​​បង្ហាញ​ថា​​សិស្សានុសិស្ស​​កាន់​តែ​​​ខំ​ប្រឹង​​រៀន​សូត្រ​​ជាង​មុន​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ