អានតួអត្ថបទ
បទសម្ភាស

លោក ហង្ស ពុទ្ធា​៖ ​ការ​ថយចុះ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​៧​ថ្ងៃ​ដំបូង​ មិន​មែន​មាន​ន័យ​ថា ​ចំនួន​សរុប​ថយចុះ​នោះទេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប។ ឆ្លើយតប​នឹង​សំណួររ​បស់​ RFI លោក ហង្ស ពុទ្ធា បានទទួល​ស្គា​ល់ពី​ការថយចុះ​នៃ​ចំនួន​អ្នក​ទៅ​ចុះឈ្មោះ​បោះ​ឆ្នោត​ថ្មី គិត​ត្រឹម​រយៈពេល៧ថ្ងៃ​មកនេះ។ ប៉ុន្តែ​លោក​បាន​លើកឡើងថា ការ​បាន​ថយចុះ​មិនមែន​មានន័យថា ចំនួន​សរុប​នៃ​អ្នក​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថយចុះ​នោះទេ បើ​ធៀប​នឹង​ចំនួន​អ្នក​ទៅ​ចុះឈ្មោះ​បោះឆ្នោត កាលពី​ឆ្នាំ២០១។ សូមបញ្ជាក់ថា គិត​ត្រឹម​រយៈពេល​៧ថ្ងៃ​មកនេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ៤ម៉ឺន៣ពាន់​នាក់ ស្មើនឹង២.៦៧% ប៉ុណ្ណោះ ​ដែល​បាន​ចេញទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ទូទាំងប្រទេស ក្នុងចំណោម​ប្រជាពលរដ្ឋ​​ដែល​ត្រូវ​ចុះឈ្មោះ​ថ្មី​ក្នុង​ចំនួន​ប៉ាន់ស្មាន ១លាន៤សែន​នាក់។ យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ចុះឈ្មោះ ចាប់ពី​ថ្ងៃទី ១កញ្ញា រហូតដល់​ថ្ងៃទី ០៩ វិច្ឆិកា​ខាងមុខ។ 

លោក ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​ ហៅកាត់ថា​ គ.ជ.ប។​
លោក ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​ ហៅកាត់ថា​ គ.ជ.ប។​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ