បទសម្ភាស
លោកស្រី សូ ភីណា៖ មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី០៣ គឺជាឱកាសថ្មីនៃការជួបជុំរបស់អ្នកនិពន្ធនិងអ្នកអាន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤៧
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកស្រី សូ ភីណា អ្នកនិពន្ធនិងជាអ្នករៀបចំ «មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី០៣» ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែតុលាខាងមុខនេះ។ មហោស្រពនេះ នឹងរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលសោទស្សន៍បុប្ឆាណា និងបណ្តាល័យជាតិ។ អ្នកនិពន្ធនិងជាអ្នករៀបចំ «មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី០៣» នេះ លោកស្រី សូ ភីណា បានថ្លែងថា «មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី០៣» នេះ គឺជាឱកាសថ្មីនៃការជួបជុំរបស់អ្នកនិពន្ធ និងអ្នកអាននៅកម្ពុជា ដើម្បីបង្ហាញពីស្នាដៃថ្មីៗរបស់ខ្លួន។