អានតួអត្ថបទ
បទសម្ភាស

លោក ផៃ ស៊ីផាន​៖​ កម្ពុជា​នៅ​តែ​ឈរ​ពើងទ្រូង ​នៅ​ចំពោះ​មុខ​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ផៃ ស៊ី​ផាន រដ្ឋ​លេខាធិ​ការ ​និង​​ជា​​អ្នក​នាំ​ពាក្យ​​ទីស្តី​ការគណៈ​រដ្ឋមន្ត្រី​។ ​ឆ្លើយតប​​ទៅ​នឹង​​ការ​ដាក់​​ឱសានវាទ​​របស់​​សមាជិក​​ព្រឹទ្ធសភា​​​អាមេរិក​​​ ​លោក​ ថេត ​ហ្គ្រូស ​​(Ted cruz) ​​ដែល​​​បាន​​​អំពាវនាវ​​​ឲ្យ​​​មាន​​ការ​​​ដោះ​លែង​​​លោក ​កឹម សុខា ​​ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ ​ឲ្យ​បាន​​មុន​​ថ្ងៃទី ​០៩ ​វិច្ឆិកា​​​ខាង​​មុខ​នេះ ​​លោក​ ផៃ ស៊ី​ផាន ​​បាន​​លើក​ឡើង​ថា ​គឺ​ជា​​ការ​យល់ច្រឡំ​រប​ស់​សមាជិក​​ព្រឹទ្ធ​សភា​​​អាមេរិក​។ ​ការ​យល់​ច្រឡំ​​នៅ​ត្រង់​ថា ​កម្ពុជា​មិនមែន​ស្ថិតនៅក្រោម​អាណា​និគម​និយម​​របស់​អាមេរិក​នោះទេ ហើយ​អាមេរិក​ក៏​មិន​អាចមក​បង្គាប់បញ្ជារ​លើ​រដ្ឋា​ភិបាល​​​កម្ពុជា​​​បាន​​នោះ​ដែរ។ ​លោក​ផៃ ស៊ី​ផាន បាន​លើកឡើងថា កម្ពុជា​នៅតែ​ឈរ​ពើង​​ទ្រូង ​នៅ​ចំពោះមុខ​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ការពារ​សន្តិភាព សន្តិសុខ​ជាតិ ​និង​​វិបុលភាព​របស់​កម្ពុជា។ 

លោក ផៃ ស៊ីផាន ​រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ​ ថ្ងៃទី ​២៤​ តុលា​ ឆ្នាំ ​២០១៧​។។
លោក ផៃ ស៊ីផាន ​រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ​ ថ្ងៃទី ​២៤​ តុលា​ ឆ្នាំ ​២០១៧​។។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ