អានតួអត្ថបទ
បទសម្ភាស

លោក យ៉េង វីរៈ​៖​ ការ​ទទួល​បាន​ការ​គាំទ្រ​ជា​ប្រធាន​គណបក្ស​​លើក​ទី​២ ​ធ្វើ​ឲ្យ​លោក​កាន់​តែ​មា​ន​ទឹក​ចិត្ត​មុះ​មុត​ជាង​មុន​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ​យ៉េ​ង វីរៈ ​អតីត​​ប្រធាន​​​មជ្ឈ​មណ្ឌល​​​អប់រំ​​​ច្បាប់​​​សម្រាប់​​​សហគមន៍ ​ទើប​តែ​​ត្រូវ​បាន​​សមាជ​​ជាតិ​​លើក​​ទី​១​របស់​​​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​ ​បោះ​ឆ្នោត​​ឲ្យ​​ធ្វើ​ជា​​ប្រធាន​​គណបក្ស​​ជា​​លើក​​ទី​២ ​​នៅ​​ព្រឹក​​ថ្ងៃទី​២៧ ​ខែ​សីហា ​ឆ្នាំ​២០១៧​នេះ​។ ​ក្នុង​​អាណត្តិ​​រយៈ​ពេល​​៣​​ឆ្នាំ​​ទៅ​មុខ​ លោក​ យ៉េ​ង វីរៈ ​បាន​​ប្តេជ្ញា​​ថា ​នឹង​​បន្ត​​ដឹកនាំ​​គណបក្ស​​ដែល​កើត​ចេញ​ពី​​បណ្តុំ​បញ្ញាវ័ន្ត​កម្ពុជា​មួយ​នេះ ​ឲ្យ​​កាន់​តែ​​រីក​​ធំធាត់​​ជាង​​មុន ​ដើម្បី​​មាន​សមត្ថភាព​ឈាន​​ទៅ​​ប្រកួត​ប្រជែង​​នៅ​ក្នុង​​ការ​បោះឆ្នោត​ជាតិ​​នៅ​ពេល​​ដ៏​​ខ្លី​​ខាង​មុខ​នេះ​។ ​លោក ​យ៉េ​ង វីរៈ ​បាន​​លើក​ឡើង​ថា ​ការ​ទទួល​បាន​​ការ​គាំទ្រ​ធ្វើជាប្រធាន​គណបក្ស​​ជា​ថ្មី ​​បាន​​ធ្វើ​​​ឲ្យ​​លោក​​កាន់​​តែ​មាន​​ទឹក​ចិត្ត​​មុះ​​មុត​​ជាង​​មុន​។ 

លោក​ យ៉េង វីរៈ ​ដែល​ទើប​តែ​ត្រូវ​បាន​សមាជ​ជាតិ​លើក​ទី​១​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បោះ​ឆ្នោត​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​ជា​លើកទី​២​ នា​ថ្ងៃទី​ ២៧​​ សីហា​ ឆ្នាំ ​២០១៧​។​
លោក​ យ៉េង វីរៈ ​ដែល​ទើប​តែ​ត្រូវ​បាន​សមាជ​ជាតិ​លើក​ទី​១​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បោះ​ឆ្នោត​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​ជា​លើកទី​២​ នា​ថ្ងៃទី​ ២៧​​ សីហា​ ឆ្នាំ ​២០១៧​។​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ