លោក យ៉េង វីរៈ៖ ការទទួលបានការគាំទ្រជាប្រធានគណបក្សលើកទី២ ធ្វើឲ្យលោកកាន់តែមានទឹកចិត្តមុះមុតជាងមុន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:២៩
លោក យ៉េង វីរៈ អតីតប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ទើបតែត្រូវបានសមាជជាតិលើកទី១របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បោះឆ្នោតឲ្យធ្វើជាប្រធានគណបក្សជាលើកទី២ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ។ ក្នុងអាណត្តិរយៈពេល៣ឆ្នាំទៅមុខ លោក យ៉េង វីរៈ បានប្តេជ្ញាថា នឹងបន្តដឹកនាំគណបក្សដែលកើតចេញពីបណ្តុំបញ្ញាវ័ន្តកម្ពុជាមួយនេះ ឲ្យកាន់តែរីកធំធាត់ជាងមុន ដើម្បីមានសមត្ថភាពឈានទៅប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិនៅពេលដ៏ខ្លីខាងមុខនេះ។ លោក យ៉េង វីរៈ បានលើកឡើងថា ការទទួលបានការគាំទ្រធ្វើជាប្រធានគណបក្សជាថ្មី បានធ្វើឲ្យលោកកាន់តែមានទឹកចិត្តមុះមុតជាងមុន។