អានតួអត្ថបទ
បទសម្ភាស

លោកថៃ នរៈសត្យា ៖ ជេរ​គេ​ហ្នឹង​ តើ​ខ្លួន​ឯង​បាន​មើល​ល្ខោនខោល​ម្តង​ឬ​នៅ​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​​យប់​នេះ ​គឺ​លោក​ថៃ ​នរៈសត្យា ​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ។​ លោក​បាន​លើក​ឡើង​ថា​កម្ពុជា​បាន​រៀប​ចំ​ដាក់​ល្ខោន​ខោល​ ក៏​ដូច​ជា​ទម្រង់​សិល្បៈ​ដទៃ​ទៀត ​ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ​(UNESCO)មុន​ប្រទេស​ជិត​ខាង​ទៅ​ទៀត​។ លោក​បាន​លើក​ជា​សំនួរ​ថា ​អ្នក​ដែល​ជេរ​គេ​តាម​បណ្តាញ​សង្គម​ទាក់​ទង​នឹង​រឿង​ល្ខោន​ខោល ​តើ​ធ្លាប់​បាន​មើល​ហើយ​ឬ​នៅ​? អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា ​បើ​តាម​ការ​សិក្សា ល្ខោន​ខោល​មាន​មុន​សម័យ​អង្គរ​ ហើយ​ប្រទេស​ជិត​ខាង​កម្ពុជា​កើត​ពី​ពេល​ណា! ត្រង់​ចំណុច​នេះ​គឺ​ជា​ភស្តុតាង​មួយ ​ដែល​អាច​ធ្វើ​ឲ្យ​សាធារណជន​ពិចារណា​បាន​។

លោក​ថៃ នរៈសត្យា ​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ ​និងវិ​ចិត្រ​សិល្បៈ​
លោក​ថៃ នរៈសត្យា ​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ ​និងវិ​ចិត្រ​សិល្បៈ​ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ