អានតួអត្ថបទ
បទសម្ភាស

លោកស្រី ​មួរ ​សុខហួរ​៖ ​វិសោធន​កម្ម​ច្បាប់​ថ្មី ​មិន​អាច​បំបាត់​លោក ​សម រង្ស៊ី ​ចេញ​ពី​បេះដូង​អ្នក​គាំទ្រ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ​RFI​ នៅ​​រាត្រី​​នេះ ​គឺ​​លោកស្រី ​មួរ ​សុខ​ហួរ ​អនុ​ប្រធាន​​គណបក្ស​​ស​ង្គ្រោះ​​ជាតិ​។ ​លោក​ស្រី​ មួរ ​សុខ​ហួរ ​រួមទាំង​​ថ្នាក់​ដឹកនាំ​សំ​ខាន់ៗ​របស់​​គណបក្ស​​ក្នុង​នោះ​​ក៏​មាន​​លោក ​កឹម សុខា ​ផង​ ទើប​តែ​​បាន​​វិល​​ត្រលប់​​មក​ពី​​ការ​ជួប​ប្រជុំ​​ជា​មួយ​​លោក ​សម រង្ស៊ី ​អតីត​​ប្រធាន​​គណបក្ស​​​​នៅ​ឯ​​ទីក្រុង​​ហុង​​កុង​​ប្រទេស​​ចិន​។ ​នេះ​​អាច​​ជា​​​ជំនួប​​​​​ចុង​ក្រោយ ខណៈ​ដែល​​វិសោធនកម្ម​​ច្បាប់​​ស្តីពី ​គណបក្ស​នយោបាយ​ ចូល​​ជា​​ធរមាន​​នៅ​ពេល​​ដ៏​​ខ្លី​​ខាង​មុខ​នេះ​។ ​ប៉ុន្តែ​​អនុប្រធាន​​គណបក្ស​ប្រឆាំង​​ជា​​ស្ត្រី​​រូប​នេះ​​បាន​​លើក​ឡើង​ថា ​វិសោធនកម្ម​​ច្បាប់​​ថ្មី​​នេះ ​នឹង​​មិន​អាច​​លុប​​បំបាត់​​លោក ​សម ​រង្ស៊ី ​ចេញ​ពី​​បេះដូង​​អ្នក​គាំទ្រ​​បាន​ឡើយ​។ 

លោកស្រី ​មួរ ​សុខហួរ ​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ​។​
លោកស្រី ​មួរ ​សុខហួរ ​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ​។​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ