លោកស្រី មួរ សុខហួរ៖ វិសោធនកម្មច្បាប់ថ្មី មិនអាចបំបាត់លោក សម រង្ស៊ី ចេញពីបេះដូងអ្នកគាំទ្រ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:១៧
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ។ លោកស្រី មួរ សុខហួរ រួមទាំងថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សក្នុងនោះក៏មានលោក កឹម សុខា ផង ទើបតែបានវិលត្រលប់មកពីការជួបប្រជុំជាមួយលោក សម រង្ស៊ី អតីតប្រធានគណបក្សនៅឯទីក្រុងហុងកុងប្រទេសចិន។ នេះអាចជាជំនួបចុងក្រោយ ខណៈដែលវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ ចូលជាធរមាននៅពេលដ៏ខ្លីខាងមុខនេះ។ ប៉ុន្តែអនុប្រធានគណបក្សប្រឆាំងជាស្ត្រីរូបនេះបានលើកឡើងថា វិសោធនកម្មច្បាប់ថ្មីនេះ នឹងមិនអាចលុបបំបាត់លោក សម រង្ស៊ី ចេញពីបេះដូងអ្នកគាំទ្របានឡើយ។