ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ហេតុអ្វីកម្ពុជាត្រូវទិញអាវុធពីឆេកនៅក្នុងកាលៈទេសៈនេះ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:០៣
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃចន្ទកន្លងទៅ ថា ដើម្បីពង្រឹងវិស័យយោធារបស់កម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត កម្ពុជានឹងគ្រោងទិញ យន្តហោះស៊ើបការណ៍ប្រភេទ L-39 ចំនួនពី ៣ ទៅ ៤គ្រឿង បន្ថែមទៀត និងសពា្វវុធមួយចំនួនពីប្រទេសឆេក ខណៈកាលពីមុនកម្ពុជា បានទិញយន្តហោះស៊ើបការណ៍ប្រភេទ L-39 ចំនួន៦គ្រឿងពីប្រទេសឆេករួចហើយ។ ការឆ្លៀតឱកាសទិញសព្វាវុធ និងយន្តហោះពីឆេក នៅក្នុងដំណើទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់អឺរ៉ុបខាងកើតនៅអំឡុងពេលនេះ ត្រូវអ្នកតាមដានសង្គម និងនយោបាយនានាយល់ឃើញខុសៗគ្នា។