ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ករណីលាងលុយ៖ តើកម្ពុជាកំពុងក្លាយជាគោលដៅថ្មីរបស់ក្រុមឧក្រឹដ្ឋជនឆ្លងដែន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣៦
ម្សិលមិញនេះ តុលាការកម្ពុជាបានសម្រេចឃុំខ្លួនបុរសជនជាតិចិនចំនួន៣នាក់នៅក្នុងពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទលាងសម្អាតប្រាក់។ ការសម្រេចនេះ ធ្វើឡើងក្រោយពីជនជាតិចិនទាំងបីនាក់នេះបាននាំយកសាច់លុយសុទ្ធជាង៣លានដុល្លារកន្លះពីទីក្រុងហុងកុងមកកម្ពុជា។ សង្គមស៊ីវិលបានសាទរចំពោះចំណាត់ការនេះ និង បានក្រើនរំលឹកឱ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត។ អ្នកនាំពាក្យរដ្ឋាភិបាលខ្មែរបានអះអាងថា អាជ្ញាធរកម្ពុជាមានការប្តេជ្ញាខ្ពស់ចំពោះបញ្ហានេះ។