អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ជន​សង្ស័យ​៤នាក់​ទៀត​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ពាក់​ព័ន្ធ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ខេត្ត​រតនៈគិរី​

សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​ជន​សង្ស័យ៤នាក់​បន្ថែម​ទៀត ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ​ជាមួយ​ឧកញ៉ា ស៊ឹង សំអុល នៅ​ខេត្ត​រតនៈគីរី ទៅ​តាម​ដីកា​របស់​តុលាការ​ខេត្ត​នេះ​។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​៤នាក់​បញ្ជូន​នៅ​តុលាការ​រួច​ហើយ នៅ​ក្នុង​ប្រតិបត្តិ​ការ​ទ្រង់​ទ្រាយ​ធំ​បង្រ្កាប​បទ​ល្មើស​ព្រៃឈើ​នៅ​ខេត្ត​រតនៈគិរី​កាលពី​ពេល​ថ្មីៗ​នេះ​។ 

ព្រៃឈើក្នុងប្រទេសកម្ពុជាដែល​រង​ការ​កាប់​បំផ្លាញ​ (រូបភាពឯកសារ)
ព្រៃឈើក្នុងប្រទេសកម្ពុជាដែល​រង​ការ​កាប់​បំផ្លាញ​ (រូបភាពឯកសារ) @NGO Forom
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អ្នក​នាំ​ពាក្យ​គណៈ​កម្មការ​ជាតិ ដើម្បី​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ លោក អេង ហ៊ី បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​៤នាក់​បន្ថែម​ទៀត​នេះ គឺ​មាន​ម្នាក់​ជា​ប្រធាន​ក្រុម​ហ៊ុន ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ ប៉ុន្តែ​អ្នក​ទាំង​នោះ​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ខេត្ត​មណ្ឌល​គិរី​។

បើតាម លោក អេង ហ៊ី កន្លង​ទៅ​តុលា​ការ​ក៏​បាន​ចេញ​ដីកា​កោះ​ហៅ​ជន​សង្ស័យ​ទាំង​៤​នាក់​នេះ ឲ្យ​ចូល​បំភ្លឺ​ដែរ ប៉ុន្តែ​ពួក​គេ​មិន​ចូល​ខ្លួន ទើប​ឈាន​ដល់​ដំណាក់​កាល​តុលាការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន​តែ​ម្តង​។ ចំ​ណែក​មន្ត្រី​ខេត្ត​រតនៈគិរី​ចំនួន ៥នាក់ ​ដែលត្រូវ​បាន​កោះហៅ​ទៅ​សួរនាំ​ជុំវិញ​ករណី​នេះ គឺត្រូវបានអនុញ្ញាត​ឲ្យ​ត្រឡប់ទៅវិញហើយ។

សូម​បញ្ជាក់​ថា យុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ខេត្ត​មណ្ឌល​គិរី កាល​ពីពេល​ថ្មីៗនេះ គឺ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​៤នាក់​បញ្ជូន​នៅ​តុលាការ​ឃុំ​ខ្លួន​រួច​ហើយ ក្នុង​នោះ​រាប់​ទាំង​ឧកញ៉ា សឹង សំអុល ផង​ដែរ​។

ជាមួយ​គ្នា​នោះ សមត្ថកិច្ច​បាន​ដុត​បំផ្លាញ​ចោល​រថយន្ត​៦គ្រឿង​នៅ​នឹង​កន្លែង ដែល​ចាប់​បាន​នៅ​ខេត្ត​ស្ទឹង​ត្រែង​កាល​ពី​ថ្ងៃទី៩កក្កដា​។ ប៉ុន្តែរថយន្ត​ចំនួន​ជាង​ ​៤០ គ្រឿង​ ដែល​បម្រើ​ឲ្យ​មធ្យោ​បាយ​ដឹក​ជញ្ជូន​ព្រៃឈើ​របស់​លោក​ឧកញ៉ា ​ស៊ឹង​ ​សំអុល​ ​ត្រូវបានអាវុធហត្ថប្រគល់ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ជាអ្នកគ្រប់គ្រង​វិញ​ ​បន្ទាប់​ពី​តុលាការ​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​ម្ចាស់​រថយន្ត​ទាំង​នេះ​។ នេះបើតាមការបញ្ជាក់របស់​សមត្ថកិច្ចដដែល។

លោក ង៉ាន់ បញ្ញា ​មន្ត្រីចង​ក្រង​សហគមន៍​នៃ​បណ្ដាញ​យុវជន​កម្ពុជា មើល​ឃើញ​ថា វិធានការនេះ​ជា​ការ​បំភ័យ​ដល់​ឈ្មួញ​គ្រាក់ៗ នៅ​ពី​ក្រោយ​ការ​កាប់​ឈើ។ តែ​ទោះ​ជា​បែប​នេះក្ដី លោក ង៉ាន់ បញ្ញា បាន​សម្ដែង​ការ​សោក​ស្ដាយ​ដែរ ចំពោះ​ការ​ដុត​រថយន្តដឹក​ឈើ​នេះ​។ ស្តាយ​នៅ​ត្រង់​ថា គណៈកម្មការជាតិ​ទប់ស្កាត់​ការ​កាប់​ឈើ គួរ​តែ​ប្រគល់​រថយន្ត​នេះ​ទៅ​ឲ្យ​សហគមន៍​ល្បាត​ឈើ​ប្រើប្រាស់​ជំនួស ខណៈ​ដែល​ពួក​គេ​ខ្វះ​មធ្យោបាយ​ប្រើប្រាស់​នៅ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ