អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ទៅ​អូស្រ្តាលី ជា​ដំណោះ​ស្រាយ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បើ​តាម​ការ​គ្រោង​ទុក បាតុកម្ម​នៅ​ក្រុង​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្រ្តាលី​ប្រឆាំង​នឹង​វត្តមាន លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹង​កើត​ឡើង នៅ​ពេល​លោក​ទៅ​ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន-អូស្រ្តាលី​នៅ​ចុង​សប្តាហ៍​នេះ។ ជា​ការ​កត់​សំគាល់ ឲ្យ​តែ​ប្រមុខ​រដ្ឋាភិបាល​ទៅ​កាន់​ប្រទេស​សេរី គឺ​ជា​ញឹក​ញាប់​តែង​មាន​បាតុកម្ម​ប្រឆាំង​រូប​លោក​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​បាតុកម្ម​លើក​នេះ ​របស់​ពលរដ្ឋ​ខ្មែរ​​នៅ​លើ​ទឹក​ដី​អូស្រ្តាលី ក៏​នឹង​មាន​ការ​ចូល​រួម​ផង​ដែរ ពី​សំណាក់ ​ភរិយា​លោក កែម ឡី ទៅ​តាម​អ្វី​ដែល​អ្នក​ស្រី ប៊ូ រចនា ​បាន​អំពាវនាវ​ឲ្យ​មាន​ចូល​រួម​បាតុកម្ម​នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​ខាង​មុខ។ តើ​ការ​ធ្វើ​បាតុកម្ម​ម្តង​ជា​ពីរ​ដង ក្នុង​កម្មវត្ថុ​ដដែល​នោះ​ អាច​មាន​ឥទ្ធិពល​លើ​រដ្ឋា​ភិបាល​កម្ពុជា​ដែរ​ឬ​ទេ?

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ​​នាំ​គ្នា​ដុត​រូប​ទីង​មោង​ដែល​មាន​បិទ​រូប​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន នាពេល​កន្លង​មក
ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ​​នាំ​គ្នា​ដុត​រូប​ទីង​មោង​ដែល​មាន​បិទ​រូប​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន នាពេល​កន្លង​មក @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ