ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 04/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 04/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 03/12 12h00 GMT
general

អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​៥ ​ផ្ញើ​លិខិត​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លើ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​

media  
តុលាការក្រុងភ្នំពេញបានបើកសវនាការជំនុំជម្រះរួមគ្នាលើប្រធានគណបក្សនយោបាយចំនួន ១៦ រូប © ស៊ីវ​ ចាន់ណា

អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាតិ​និង​អន្តរជាតិ​ចំនួន៥ បាន​ផ្ញើលិខិត​ទៅកាន់​លោក ច​ន ឃេ​រី (John Kerry) រដ្ឋមន្ត្រីការបរទេស​អាមេរិក​នៅ​ថ្ងៃទី២៤មករា​នេះ ដើម្បី​សុំ​អន្តរាគមន៍​ជួយ​ដោះស្រាយ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា។ បើតាម​គម្រោង លោក ច​ន ឃេ​រី រដ្ឋមន្ត្រីការបរទេស​អាមេរិក​នឹង​មក​បំពេញ​ទស្សនកិច្ច​រយៈពេល២ថ្ងៃ​នៅ​កម្ពុជា ដោយ​ចាប់ផ្តើម​ពី​រសៀល​ថ្ងៃ​ចន្ទ​ទី២៥មករា​នេះ។

អង្គការ​សង្គម​ស៊ីវិល​ទាំង៥នោះ​រួមមាន អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អង្គការ fidh និង FORUM-ASIA ដែល​បាន​ផ្ញើលិខិត​រួមគ្នា​មួយ​ទៅកាន់​លោក ច​ន ឃេ​រី (John Kerry) រដ្ឋមន្ត្រី​ការ​បរ​ទស​អាមេរិក​នៅ​ថ្ងៃទី២៤មករា​ឆ្នាំ២០១៦នេះ។ លិខិត​ដែលមាន​កំរាស់​ពីរ​ទំព័រ​សរសេរ​ជា​ភាសា​អង់គ្លេស​នេះ បាន​អំពាវនាវ​ឲ្យ​លោក​ប្រមុខ​ការទូត​អាមេរិក​លោក ច​ន ឃេ​រី​ជួយ​អន្តរាគមន៍​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​អ្នកនយោបាយ ដែល​កំពុង​ជាប់ពន្ធនាគា ដោយ​ឥត​ល​ក្ខ័​ណ្ឌ និង​ជួយ​ដោះស្រាយ​បញ្ហា​នៃ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។
 
នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃេ​រី នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ ក៏បាន​យោងទៅលើ​របាយការណ៍រ​បស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​លោកស្រី រូ​ណា​ស្មី​ត (Rhona Smith) កាលពី​ខែវិច្ឆិកា​ឆ្នាំ២០១៥ថា កម្ពុជា​កំពុង​ដើរ​មកដល់​ចំណុច​នៃ​គ្រោះថ្នាក់​មួយ។ លិខិត​ដដែល​នេះ ក៏បាន​កត់សំគាល់​ដែរ​ថា ក្នុង​រយៈពេល៦ខែ​កន្លងមកនេះ មានការ​កាត់ទោស, ការវាយប្រហារ និង​ការឃុំខ្លួន បានកើត​ឡើងទៅ​លើស​មា​ជិ​ក​និង​អ្នកគាំទ្រ​គណបក្សប្រឆាំង​កាន់តែ​កើនឡើង។ ក្នុងនោះ​សមាជិក​និង​អ្នកគាំទ្រ​គណបក្សប្រឆាំង​ចំនួន១៧នាក់ ត្រូវបាន​ចាប់ឃុំខ្លួន និង​មួយចំនួនទៀត កំពុង​រស់នៅ​ក្រៅ​ឃុំ ដោយសារតែ​ការចោទប្រកាន់​របស់​តុលាការ​ដោយ​អយុត្តិធម៌។ ហើយ​ក្នុងចំណោម​នោះ ក៏មាន​លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​សញ្ជាតិ​អាមេរិកាំង​ផងដែរ។ លោក មា​ជ សុវណ្ណារ៉ា ដែល​ត្រូវបាន​តុលាការ​កម្ពុជា​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគា​រយៈពេល២០ឆ្នាំ កាលពី​ខែកក្កដា​ឆ្នាំ២០១៥ ពីបទ​ដឹកនាំ​កុប្បកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែកក្កដា ឆ្នាំ២០។
នៅក្នុង​លិខិត​ផ្ញើរ​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏បាន​កត់សំគាល់​ដែរ​ថា នៅក្នុង​ខែតុលា​ឆ្នាំ២០១៥ ក៏​ព្រឹត្តិការណ៍​វាយ​ដុំ​ទៅលើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង២រូប គឺ​លោក​ញ៉យ ចំរើន ដែលមាន​សញ្ជាតិ​អាមេរិកាំង និង​លោក គង់ សភា  ការបោះឆ្នោត​ទំលាក់​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី១នៃ​រដ្ឋសភា និង​ការចោទប្រកាន់​ទៅលើ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម។
នៅក្នុង​លិខិត​ដដែល​នេះ ក៏បាន​លើកឡើង​ពី​ការកាត់ទោស និង​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​សកម្មជន​អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន និង​មន្ត្រី​សហជីព នៅក្នុង​រយៈពេល២ឆ្នាំ​ជាង​មកនេះ តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធតុលាការ, យោធា, និង​រដ្ឋសភា​ជាដើម។
 
លោក ទិ​ត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​ខ្លឹមសារ​នៃ​លិខិត​នេះ​ទេ។
 
សូមបញ្ជាក់ថា ការផ្ញើ​លិខិត​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​នៅពេលនេះ គឺធ្វើ​ឡើង ខណៈដែល​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃេ​រី នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​រសៀល​ថ្ងៃ​ចន្ទ ទី២៥ ដល់​ថ្ងៃទី២៦មករា​ឆ្នាំ២០១៦នេះ។ បើតាម​គម្រោង លោក​​ច​ន ឃេ​រីនឹង​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ។ ក្រៅពីនោះ លោក ច​ន ឃេ​រី ក៏​នឹង​ជួប​ជាមួយ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី២៦មករា។ ហើយ​បើតាម​គម្រោង លោក ច​ន ឃេ​រី នឹងធ្វើ​សន្និសីទកាសែត​មួយ នៅ​រសៀល​ថ្ងៃទី ២៦មករា មុនពេល​លោក​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ