អានតួអត្ថបទ
កម្ពុជា

កម្ពុជា​-​ឥណ្ឌូនេស៊ី ​គ្រោង​ចុះ​អនុស្សារណៈ​ថ្មី​ស្តីពី​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​យោធា​

រដ្ឋមន្ត្រី​​ក្រសួង​ការពារ​ជាតិ​​ឥណ្ឌូនេស៊ី​​លោក ​Ryamizard ​Ryacudu ​កំពុង​​បំពេញ​​ទស្សន​​កិច្ច​​​រយៈពេល​៣​ថ្ងៃ​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​។ ​នៅ​​ថ្ងៃ​​ផ្តើម​​ទស្សនកិច្ច​​នៅ​​កម្ពុជា​​នេះ ​លោក​​បាន​​​ជួប​​ជា​មួយ​​រដ្ឋ​មន្ត្រី​​ការពារ​ជាតិ​​កម្ពុជា​​លោក ​ទៀ បាញ់ ​និង​​បន្ត​​មក​​នឹង​​ជួប​​ជា​មួយ​​នា​យក​​រដ្ឋ​មន្ត្រី​​កម្ពុជា​​លោក ​ហ៊ុន សែន ​ផង​ដែរ​។ ​ជា​​​ដំណើរ​​​ទស្សនកិច្ច ​​ដែល​​​ផ្តោត​​​សំខាន់​​​ទៅ​​​លើ​​​ការ​​​ពង្រីក​​​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​​ផ្នែក​​​​យោធា​​​​រវាង​​​​ប្រទេស​​​​ទាំង​ពី​​រ​។ ​​​បន្ថែម​​​លើ​​​នេះ ​​ភាគី​​​ទាំង​​ពីរ ​​គ្រោង​​​នឹង​​​ចុះហត្ថលេខា​​លើ​​អនុស្សារណៈ​​យោគយល់​​ថ្មី ​(MOU) ​ដើម្បី​​ពង្រីក​​កិច្ច​សហ​ប្រតិបត្តិការ​​យោធា​​បន្ថែម​ទៀត។

រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​កម្ពុជា​លោក ទៀ បាញ់ ​និង​រដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​ឥណ្ឌូនេស៊ី​លោក ​Ryamizard Ryacudu ​ក្នុង​ពេល​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ​ថ្ងៃទី​ ១០​ សីហា​ ឆ្នាំ២០១៦។​
រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​កម្ពុជា​លោក ទៀ បាញ់ ​និង​រដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​ឥណ្ឌូនេស៊ី​លោក ​Ryamizard Ryacudu ​ក្នុង​ពេល​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ​ថ្ងៃទី​ ១០​ សីហា​ ឆ្នាំ២០១៦។​ @RFI/Somnop
ផ្សាយពាណិជ្ជកម្ម

គម្រោង​នៃ​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា (MoU) ថ្មី រវាង​យោធា​នៃ​ប្រទេស​​​​ទាំងពីរ នៅ​មិនទាន់​ធ្វើឡើង នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូ​នេស៊ី​​​លោក Ryamizard Ryacudu នេះ​ទេ។ ប៉ុន្តែ​វា​នឹង​កើតឡើង នៅពេល​ខាងមុខ​ឆាប់ៗ​នេះ ពោល​គឺ​នៅ​បន្ទាប់ពី​ក្រុមការងារ​យោធា​ទាំងពីរ ធ្វើ​សេចក្តីព្រាង​ឯកសារ​ចប់​សព្វ​គ្រប់។ នេះ​បើ​តាម​​ការបញ្ជាក់​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុ​ជា​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ថ្លែងថា កម្ពុជា​ចង់បាន​ការពង្រីក​កិច្ចសហ​ប្រតិ​បត្តិការ​យោ​ធា​​ជាមួយ​ឥណ្ឌូនេស៊ី​បន្ថែមទៀត ពិសេស​លើ​ការបណ្តុះបណ្តាល​យោធា រួមទាំង​ការ​បំពាក់​​សំភារៈ​យោធា និង​ជាពិសេស​គឺ​ការបង្កើន​ចំនួន​យោធា​កម្ពុជា ទៅ​ហ្វឹកហាត់​នៅក្នុង​ប្រទេស​​ឥណ្ឌូនេស៊ី​ជាដើម។

          គួរ​ជំរាបជូន​ថា ចាប់តាំងពី​ក្រោយ​ការបោះឆ្នោតជាតិ​អាណត្តិ​ទី១ ឆ្នាំ១៩៩៣មក ឥណ្ឌូ​នេស៊ី​​​បាន​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​ហ្វឹកហ្វឺន​ដល់​កងទ័ពជើងគោក​ក​ម្ពុ​ជា ពិសេស​គឺ​​កង​​អង្គរក្ស​​កម្ពុជា​ប្រមាណ​ជា៤០០នាក់​រួចមកហើយ ហើយ​ជា​រៀងរាល់ឆ្នាំ ឥណ្ឌូនេស៊ី​តែង​តែ​បាន​​បញ្ជូន​​គ្រូឧទ្ទេស​ចំនួន៥នាក់ ឲ្យ​មក​បង្ហាត់បង្រៀន​ដល់​កង​យោធា​កម្ពុជា​ថែម​ទៀត។

          សូមបញ្ជាក់ថា រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី លោក Ryamizard Ryacudu បានមក​ដល់​ប្រទេស​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី៩សីហា ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល៣ថ្ងៃ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី៩ដល់​ថ្ងៃទី១១សីហា។ ​នៅ​ថ្ងៃ​​ដំបូង​​នៃ​ការ​ផ្តើម​​ទស្សនកិច្ច​​នៅ​ថ្ងៃនេះ ​លោក​​បាន​​ជួប​​ជា​មួយ​​លោក​​ឧបនាយករដ្ឋមន្ត្រី ​ទៀ បាញ់ ​រដ្ឋ​មន្ត្រី​​ការពារ​ជាតិ​​កម្ពុជា ​ដែល​​បាន​​ផ្តោត​លើ​​សភាព​​ការ​​សន្តិសុខ​​នៅ​ក្នុង​​តំបន់​​និង​​ពិភពលោក ​និង​​ការ​ជំរុញ​​កិច្ច​សហប្រតិបត្តិការ​​ការ​ពា​រ​​សន្តិភាព​​នៅ​ក្នុង​​ប្រទេស​នីមួយៗ​ផង​ដែរ​។ ​បន្ទាប់​​ពី​នេះ ​លោក​​នឹង​​ជួប​​ជា​មួយ​​លោក​នា​យក​​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​នៅ​​វិមាន​​សន្តិភាព​​បន្ត​ទៀត។​

លោក Ryamizard Ryacudu បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី​ចាប់​តាំង​ពី​ខែតុលា​ឆ្នាំ២០១៤មក គឺ​នៅក្នុង​រដ្ឋបាល​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ