ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
កម្ពុជា

សាលាក្រុង​នឹង​បញ្ជូន​សំណើ​សង្គ្រោះជាតិ ​ធ្វើ​ការ​ជួប​ជុំ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ទៅក្រសួងមហាផ្ទៃ

media ក្រសួងមហាផ្ទៃកម្ពុជា @RFI

សាលារាជធានីភ្នំពេញ​នឹង​បញ្ជូន​សំណើ​គណបក្ស​សង្គ្រោះជាតិ ​ទៅ​ឲ្យ​ក្រសួងមហាផ្ទៃ​ជាអ្នក​សម្រេច។ ជា​សំណើ​ដែល​គណបក្សសង្គ្រោះជាតិ​ផ្ញើ​ជូន​អភិបាល​រាជធានីភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ជុំវិញ​គម្រោង​ប្រារព្ធ​ពិធី អបអរសាទរ ខួប​លើក​ទី​២៥ នៃ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​នៅ​ទីលាន​ប្រជាធិតេយ្យ​នា​ថ្ងៃ​ទី ២៣ តុលា។

 

គម្រោង​នៃ​ការ​ផ្ញើ​លិខិត​ទៅ​ឲ្យ​ក្រសួង​មហាផ្ទៃ​ជា​អ្នក​សម្រេច​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​ឯកភាព​​រួម​គ្នា​រវាង​សាលារាជធានីភ្នំពេញ ​និង​តំណាង​រាស្ត្រ​គណបក្សសង្គ្រោះជាតិ​រួមមានៈ​លោក ហូរ វ៉ាន់ លោក ម៉ៅ មុន្នីវណ្ណ និង លោក ឡុង រី ក្រោយ​កិច្ច​ប្រជុំ​របស់​ភាគីទាំង​ពីរ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

អ្នក​នាំ​ពាក្យ​សាលារាជធានីភ្នំពេញ​លោកមាន ចាន់យ៉ាដា មិន​បាន​បញ្ជាក់​ថា លិខិតនេះ​នឹង​បញ្ជូន​ទៅ​ក្រសួងមហាផ្ទៃ​នា​ពេល​ណា​ឲ្យ​ប្រាកដ​នោះ​ទេ​ដោយ​លោក​បាន​គូសបញ្ជាក់​ថា សាលារាជធានីភ្នំពេញ​មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ទេ​ព្រោះ​លិខិត​របស់គណបក្ស​សង្គ្រោះ ជាតិ​មិន​បាន​ប្រាប់​ឲ្យ​ច្បាស់​ពី​ចំនួន​អ្នក​ចូល​រួម។

ប៉ុន្តែ​បើ​ផ្អែក​តាម​កិច្ច​ប្រជុំ​នៅ​ព្រឹក​មិញ​នេះ​គណបក្សសង្គ្រោះជាតិ​បាន​បង្ហើប​ពី​ចំនួន​អ្នកចូល​រួម​មាន​ប្រហែល​ប្រាំពីរពាន់​នាក់​ដែល​សាលារាជធានីភ្នំពេញ​យល់​ថា​ជា​ចំនួនពិបាក​គ្រប់​គ្រង​ដែល​បណ្ដាល​មក​ពី​ការ​កក​ស្ទះ​ចរាចរណ៍​ព្រោះ​មាន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ពី​បណ្ដា​ខេត្ត​ត្រូវ​ឡើង​មក​ភ្នំពេញ។

យ៉ាងណាមិញ​មុន​មាន​គម្រោង​បញ្ជូន​លិខិត​ទៅ​កាន់​ក្រសួងមហាផ្ទៃ​ជា​អ្នក​សម្រេចនោះ​សាលារាជធានីភ្នំពេញ​បាន​ជំរុញ​ឲ្យ​គណបក្សសង្គ្រោះជាតិ​ធ្វើ​ការ​ជួប​ជុំ​នៅ​ទី​ស្នាក់ការ​របស់​បក្ស​ឬ​ក៏​កន្លែង​ឯកជន​ផ្សេង​ជំនួស​វិញ​ប៉ុន្តែ​គណបក្សសង្គ្រោះជាតិ​មិន​ឯកភាព។

សូមបញ្ជាក់ថា ឆ្នាំ​នេះ​គឺជា​ខួប​២៥​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីសបន្ទាប់​ពី​ប្រទេស​​​ចំនួន​១៨​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាពមួយ​សម្រាប់​កម្ពុជា​កាល​ពី​ឆ្នាំ​១៩៩១ ។ មួយ​ផ្នែក​នៃ​កិច្ច​ព្រមព្រៀង​នេះ​គឺ​ធានា​ថា កម្ពុជា​ត្រូវ​មាន​តុលាការមួយ​ឯករាជ មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​បោះឆ្នោត​ដោយ​សេរីពហុបក្ស​ជាដើម​៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ