អានតួអត្ថបទ
កម្ពុជា-ច្បាប់

ទិវា​សិទ្ធិ​ទទួល​ព័ត៌មាន​ជា​សកល​៖ ​សង្គម​ស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​អនុម័ត​ច្បាប់ ​ស្តីពី ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​​

ថ្ងៃទី ​២៨ ​កញ្ញា​នេះ ​គឺជា​ទិវា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សកល ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​អង្គការ​សហប្រជាជាតិ​តាម​រយៈអង្គការ ​UNESCO​។ ​នៅ​ថ្ងៃ​នេះ ​អង្គការ​សង្គម​ស៊ីវិល ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ​ដោយ​ទ​ទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​អនុម័ត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​ដើម្បី​បើក​ឱកាស​ឲ្យ​ប្រជា​ពល​រដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​ពួក​គេច​ង់​បា​ន​។ ​សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ក្រសួង​ព័ត៌មាន​នៅ​ឡើយ​។ 

អ្នកសារព័ត៌មានកម្ពុជា
អ្នកសារព័ត៌មានកម្ពុជា @RFI
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​អះអាង​ថា ​បច្ចុប្បន្ន​នេះ​ប្រជា​ជន​កម្ពុជា​មិន​ទាន់​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​សាធារណៈ ​ដែល​ធានា​ដោយ​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​ឡើយ​ទេ​។ ​ការណ៍​នេះ ​បាន​ធ្វើ​ឲ្យ​ស្ថាប័ន​នីតិបញ្ញត្តិ ​នីតិ​ប្រតិបត្តិ ​និង​តុលាការ​ នៅ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​បើក​ចំហ ​និង​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​សំខាន់ៗ​ជា​ច្រើន ​ដោយ​សារ​តែ​មូល​ហេតុជា​ច្រើន​ ក្នុង​​នោះ ​មូលហេតុ​ចំប​ង​មួយ ​គឺ​ខ្វះ​ច្បាប់​ស្តីពី ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ។

គួរ​ជំរាប​ជូន​ថា ​តាម​រយៈ​ទិវា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សកល ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​អង្គការ​សហប្រជាជាតិ​តាម​រយៈ​អង្គការ ​UNESCO ​នៅ​ថ្ងៃទី ​២៨ ​កញ្ញា​នេះ ​អង្គការ​ស​ង្គម​ស៊ីវិល ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​អនុម័ត​ច្បាប់ ​ស្តីពី ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ ​ដើម្បី​បើក​ឱកាស​ឲ្យ​ប្រជាពល​រដ្ឋ​គ្រប់​រូប ​រួម​ទាំង​ជន​ពិការ ​ជន​ជាតិ​ដើម​ភាគ​តិច ​និង​ប្រជាពល​រដ្ឋ​ទូទៅ ​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​ដែល​ពួក​គេ​ចង់​បាន​។ ​សេចក្តី​ថ្លែង​ការណ៍បា​ន​លើក​ឡើង​ថា ​ទោះ​បី​ប្រទេស​កម្ពុជា​មាន​ច្បាប់​មួយ​ចំនួន ​ដូចជា ​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ ​ដែល​បាន​កំណត់​ពី​តួនាទី ​និង​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋបាល​ថ្នាក់​ក្រោ​មជាតិ​ក្នុង​ការ​បើក​ចំហរ ​និង​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​សាធារណៈក្នុ​ង​ដែន​សមត្ថកិច្ច​របស់​ខ្លួ​នជា​ប្រចាំក៏​ដោយ​ តែ​ការ​ផ្តល់​ព័ត៌មាន​សម្រាប់​ជន​ពិការ​ភ្នែក ​និង​គថ្លង់ ​តាម​រយៈអក្សរ​ស្ទាប ​និង​ភាសា​សញ្ញា ​ក៏​ដូច​ជា​ព័ត៌មាន​សម្រាប់​ជនជាតិ​ដើម​ភាគ​តិច​ និង​ជន​ងាយ​រង​គ្រោះ​បាន​តិច​តួច​បំផុត​។

​សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ ​សេចក្តី​ព្រាង​ច្បាប់​ ស្តីពី ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដែល​មាន​ចំនួន​៩​ជំពូក ​និង​៣៨​មាត្រា ​កំពុង​ស្ថិ​ត​នៅ​ក្នុង​ដៃរ​បស់​ក្រសួង​ព័ត៌មាន​នៅ​ឡើយ។​ ​លោក​ មាស ​សោភ័ណ្ឌ ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​បាន​អះអាង​ថា ​នៅ​អំឡុង​ខែ​ក្រោយ​នេះ ​កិច្ច​ប្រជុំ​គ​ណៈកម្មាធិការ​អន្តរ​ក្រសួង​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង​ ដើម្បី​ពិភាក្សា​ទៅ​លើ​សេចក្តី​ព្រាង​ចុង​ក្រោយ​នៃ​ច្បាប់​នេះ ​មុន​ពេល​បញ្ជូន​ទៅ​កាន់ ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ដើម្បី​ពិភាក្សា​និង​អនុម័ត​។

​​គួរ​ជំរាប​ជូន​ថា ​ទិវាសិ​ទ្ធិ​ទទួល​បាន​ព័ត៌មាន​ជាសកល ​ថ្ងៃទី ​២៨ ​កញ្ញា ​ឆ្នាំ​២០១៩​នេះ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង ​ក្រោម​ប្រធាន​បទ​ «​មិន​ត្រូវ​ទុក​ឲ្យ​នរណា​ម្នាក់​ខ្វះ​ព័ត៌មាន​ឡើយ​»​។នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ