អានតួអត្ថបទ
កម្ពុជា

របាយការណ៍​៖​ ជា​មធ្យម​ប្រជាជន​កម្ពុជា​ម្នាក់ ​ប្រើ​ថង់ប្លាស្ទិក​អស់​២០០​ថង់​ក្នុង​មួយ​ខែ​

សហភាព​អឺរ៉ុប (EU) សហការ​ជាមួយ​ក្រសួងបរិស្ថានក្រោមការអនុវត្តរបស់​អង្គការ Fondazione ACRA បាន​​សម្ពោធ​ជា​ផ្លូវការ​នៅថ្ងៃនេះ នូវ​យុទ្ធនាការ​បរិស្ថាន “បញ្ចូល​ទំនិញ​​ក្នុង​​ថង់​តែមួយ។ ជា​យុទ្ធនាការ​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នៅតាម​ទីផ្សារ​​មួយ​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា។  យោងតាម​របាយការណ៍ ជា​មធ្យម​ប្រជាជន​កម្ពុជា​ម្នាក់ ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​អស់​ចំនួន២០០ថង់​ក្នុង​មួយខែ ដែល​ស្មើ​ប្រមាណ​ជា​​២៧០០​ថង់​​ក្នុង​​មួយ​ឆ្នាំ​។

លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ចុះ​ពិនិត្យ​មើល​ការ​លក់ដូរ​រ​បស់​អាជីវករ​ខ្មែរ​នៅ​ផ្សារ​អូឬស្សី ​កាល​ពី​ព្រឹក​ថ្ងៃទី​ ១៤ ​តុលា ​ឆ្នាំ២០១៦។​
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ចុះ​ពិនិត្យ​មើល​ការ​លក់ដូរ​រ​បស់​អាជីវករ​ខ្មែរ​នៅ​ផ្សារ​អូឬស្សី ​កាល​ពី​ព្រឹក​ថ្ងៃទី​ ១៤ ​តុលា ​ឆ្នាំ២០១៦។​ សហការី
ផ្សាយពាណិជ្ជកម្ម

តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ផ្សារ​លក់​អាហារ​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​ប្រភព​នៃ​ការ​ចែក​​ចាយ​ថង់​ប្លា​ស្ទិ​ក​ធំជាងគេ​នៅក្នុង​ប្រទេស ដែល​ក្នុងនោះ​ប្រជាជន​កម្ពុជា​ម្នាក់ ជា​មធ្យម​បាន​​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​អស់​ចំនួន២០០ថង់​ក្នុង​មួយខែ ដែល​ស្មើ​ប្រមាណ​ជា២៧០០ថង់​ក្នុង​​មួយ​ឆ្នាំ។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​ដែល​ត្រូវបាន​បង្ហាញ នៅក្នុង​ពិធី​សម្ភោ​ធ​យុទ្ធនា​ការ ​“កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក” របស់​អង្គការ Fondazione ACRA កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​តុលា​នេះ។

លោក​ George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា ការ​ប្រើ​ប្រាស់​​​ហួស​កំរិត​នៃ​ថង់​ប្លា​ស្ទិ​ច មិន​ត្រឹមតែ​បាន​បំពុលបរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ធ្វើ​អោយ​ប៉ះ​ពាល់​​ដល់​​សុខភាព​មនុស្ស​និង​បរិស្ថាន​ថែមទៀត។ ដូច្នេះ​សហភាព​អឺរ៉ុប បាន​លើកទឹកចិត្ត​ដល់​​អ្នក​​គ្រប់គ្នា ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ច​អោយបាន​ច្រើន​តា​មល​ទ្វ​ភាព​ដែល​អាច​ធ្វើបាន។

ចំណែក​លោក អ៊ាង សុផល្លែត តំណាង​ក្រសួងបរិស្ថាន​បាន​លើកឡើងថា យុទ្ធនាការ​​ថ្ងៃនេះ គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​និង​ផែនការ​សកម្មភាព​រប​ស់​ក្រសួង​បរិស្ថាន ហើយ​ទាក់ទង​នឹង​ការគ្រប់គ្រង​សំណល់​ថង់​ប្លា​ស្ទិ​ក​ឱ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​នោះ ក្រសួង​បានរៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ​ដែល​គ្រោង​នឹង​ចេញឆាប់ៗក្នុងពេល​ខាងមុខនេះ។

សូមបញ្ជាក់ថា យុទ្ធនាការ​ដែលមាន​ឈ្មោះ​ថា “បញ្ចូល​ទំនិញ​នៅក្នុង​ថង់​តែមួយ” ដែល​គេ​រំពឹងថា នឹង​អាច​កាត់បន្ថយ​សំណល់​ថង់​ប្លា​ស្ទិ​កបាន​ច្រើន​នៅក្នុង​ក្រុង​និង​ទីប្រជុំជន​នោះ នឹង​អនុវត្ត​នៅ​ផ្សារ​ចំនួន៥ក្នុង​ទីក្រុង​ភ្នំពេញ នឹង​ផ្សារ​ចំនួន២ក្នុង​ក្រុង​សៀមរាប និង​ផ្សារ​ចំនួន១ នៅ​ក្រុងព្រះសីហនុ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ