ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
general

ក្បាល​ម៉ាស៊ីន​សំខាន់ៗ​របស់​បក្ស​ប្រឆាំង​ខ្លះ​បាន​មក​ដល់​ប្រទេស​ថៃ ​មុន​មាតុភូមិនិវត្តន៍​របស់​លោក​ សម រង្ស៊ី​

media  
ក្បាល​ម៉ាស៊ីន​សំខាន់ៗ​របស់​បក្ស​ប្រឆាំង​ខ្លះ​បាន​មក​ដល់​ប្រទេស​ថៃ ​មុន​មាតុភូមិ​និវត្តន៍​របស់​លោក ​សម ​រង្ស៊ី​។ @facebook

គិត​ត្រឹម​ថ្ងៃទី ​១៩ ​តុលានេះ​ ថ្នាក់​ដឹកនាំ​សំខាន់ៗ​មួយ​ចំនួន​នៃ​អតីត​គណបក្ស​ប្រឆាំង ​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​ថៃ​ហើយ​ ហើយ​មួយ​ចំនួន​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​តំបន់​អាស៊ី​។ ​ដំណើរ​នេះ ​គឺ​នៅ​មុន​មាតុភូមិ​និវត្តន៍​របស់​លោក ​សម រង្ស៊ី ​នៅ​ថ្ងៃទី​ ០៩​ វិច្ឆិកា​ ខណៈ​ដែល​អាជ្ញាធ​រកម្ពុជា​វិញ ​បាន​ប្រកាស​ត្រៀម​ចាត់​វិធាន​ការ​ច្បាប់​គ្រប់​បែប​យ៉ាង​។​ 

តាម​រយៈ​គណនីយ​ហ្វេសបុក​របស់​លោកស្រី ​មួរ​ សុខហួរ ​អតីត​អនុប្រធាន​គណបក្ស​ប្រឆាំង ​បាន​អះអាង​ថា ​លោក​ស្រី ​រួម​ជា​មួយ​នឹង​ថ្នាក់​ដឹកនាំ​នៃ​អតីត​គណបក្ស​ប្រឆាំង ​ដែល​ក្នុង​នោះ​រួម​មាន​លោក ​អេង ​ឆៃអ៊ាង ​ផង​ បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​ថៃ​ហើ​យ​ នៅ​ព្រឹក​ថ្ងៃទី ​១៩​ តុលា​នេះ​។ ​លោក​ស្រី​បាន​សរសេរ​ដោយ​ភ្ជាប់​នឹង​រូប​ថត​មួយ​សន្លឹក​ថា ​«​អ្នក​ទោស​របបលោក​ ហ៊ុន​ សែន​ បាន​ជួប​គ្នា​ហើយ​ និង​កំពុង​ត្រៀម​ខ្លួ​ន​វិល​ចូល​ប្រទេស​កម្ពុជា​វិ​ញ ​​នៅ​ថ្ងៃទី​០៩ ​វិច្ឆិកា ​ខាង​មុខ​នេះ។​ សូម​បញ្ជាក់​ថា លោ​ក​​ អេង​ ឆៃអ៊ាង ​និង​លោកស្រី ​មួរ​ សុខហួរ ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​០៩​រូប ​ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​ចេញ​ដីកាចា​ប់ខ្លួន​ និង​ចោទ​ប្រកាន់​ពី​បទ​ «​ឧប​ឃាត»​ ឬ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋប្រហារ​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​។

​​គួរ​ជំរាប​ជូន​ថា ​ដំណើរ​មក​ដល់​ប្រទេស​ថៃ ​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​កម្ពុជា​នេះ ​គឺ​នៅ​មុន​ផែន​ការ​មាតុភូមិ​និវត្តន៍​របស់​លោក ​សម រង្ស៊ី ​ដែល​គ្រោង​ធ្វើ​នៅថ្ងៃទី ​០៩​ វិច្ឆិកា ​ខាង​មុខ​ ស្រប​ពេល​ដែល​អាជ្ញាធរ​កម្ពុជា​ឯ​ណេះវិញ ​បាន​ប្រកាស​ថា ​នឹង​ត្រៀម​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​គ្រប់​បែប​យ៉ាង​ទៅ​លើ​មាតុភូមិនិវត្តន៍​រប​ស់លោ​ក ​សម ​រង្ស៊ី​។​ ជា​អ្វី​ដែល​រដ្ឋា​ភិបាល​កម្ពុជា​បាន​ចាត់​ទុក​ថា​ ជា​ផែនការ​ធ្វើ​រដ្ឋ​ប្រហារ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​។

​តាម​រយៈបទ​សម្ភាសន៍​មួយ​ជា​មួយ​វិទ្យុ​អាស៊ីសេរី​កាល​ពី​យប់ថ្ងៃទី ​១៨​ តុលា ​លោក​ សម ​រង្ស៊ី បា​ន​អះអាង​ថា ​ផែន​ការ​មាតុភូមិ​និវត្តន៍​របស់​លោក​នឹង​មិន​ផ្លាស់​ប្តូរ​ឡើយ​។ ​បើ​តាម​លោក ​សម រង្ស៊ី លោ​ក​និង​ដឹកនាំ​កម្លាំង​អ្ន​កគាំទ្រ​របស់​លោក​ធ្វើ​​ដំណើរ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ដោយ​ថ្មើរ​ជើង ​នៅ​ថ្ងៃទី ​០៩ ​វិច្ឆិកា ​ខាង​មុខ​នេះ ​ដែល​ត្រូវ​នឹង​ខួប​លើក​ទី​៦៦​នៃ​ទិវាបុណ្យ​ឯ​ករាជ្យ​​ជាតិ​​ កម្ពុជា​។ ​ចំណែក​ពី​ខាង​កម្ពុជា​វិញ ​ក្រៅ​ពី​ដា​ក់​ចេញ​នូវ​វិធាន​ការ​រារាំង​ផែនការ​វិល​ត្រលប់​របស់​លោក ​សម​ រង្ស៊ី ​ហើយ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​បាន​ប្រកាស​ថា ​នឹង​យក​ថ្ងៃទី ​០៩​ វិច្ឆិកា​ ​ជា​ថ្ងៃ​អកអំបុក​នៅ​ទូទាំង​ប្រទេស​៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ