ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
general

លោកស្រី ​មូរ ​សុខហួរ​៖ ​ផែនការ​មាតុភូមិវត្តន៍​របស់​លោក ​សម រង្ស៊ី ​​នៅថ្ងៃទី​​០៩ ​វិច្ឆិកា មិ​ន​​​ផ្លាស់​​ប្តូ​រ​​ទេ​​

media  
លោក ​សម រង្ស៊ី ​និង​លោកស្រី ​មូរ ​សុខហួរ ​អតីត​ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​ @facebook

គិត​ត្រឹម​ថ្ងៃទី ​២៧ ​តុលា​នេះ ​លោក​​ស្រី ​​មូរ​ សុខហួរ​​ ប្រធាន​គណៈកម្មការ​រៀបចំ​មាតុភូមិ​និវត្តន៍​​របស់​​លោក​​ សម រង្ស៊ី ​​បាន​​គូស​​បញ្ជាក់​​​​ថា​​ ផែន​ការ​​មាតុភូមិ​និវត្តន៍​របស់​លោក ​សម រង្ស៊ី ​នៅ​ថ្ងៃទី ​០៩ ​វិច្ឆិកា ​​ខាង​មុខ​នេះ ​នឹង​មិន​មាន​ការ​ផ្លាស់​ប្តូរ​នោះ​​ទេ​​។ ​​ការ​​លើក​​ឡើង​​នេះ ​​គឺ​​បន្ទាប់​​ពី​មាន​ការ​ផ្សព្វផ្សាយ​តាម​រយៈលិខិត​ក្លែង​ក្លាយ​មួយ​ថា ​លោក​ស្រី ​មូរ ​សុខហួរ ​បាន​ប្រាប់​ឲ្យ​សកម្មជន​របស់​លោក​ស្រី​ទាំងអស់​ ផ្អាក​ផែនការ​វិល​ត្រឡប់ ​នៅ​ថ្ងៃទី​០៩ ​ខែ​វិច្ឆិកា ​ព្រោះ​ខ្លាច​ការ​ចាប់​ខ្លួន​។​ 

ក្រៅ​ពី​បដិសេធ​លិខិត​ក្លែង​ក្លាយ​ជុំវិញ​ដំណើរ​មាតុភូមិ​និវត្ត​ន៍​របស់​លោក ​សម រង្ស៊ី ​ហើយ ​លោក​ស្រី ​មូរ សុខហួរ ​បាន​អះអាង​ជា​ថ្មី​ថា ​ផែន​ការ​មាតុភូមិ​និវត្តន៍​របស់​លោក ​សម​ រង្ស៊ី ​នៅថ្ងៃទី ​០៩​ វិច្ឆិកា​ ខាង​មុខ​នេះ ​នឹង​មិន​ប្រែប្រួល​នោះទេ​។​ ថ្លែង​ពី​ទី​ក្រុង ​Seattle​ សហរដ្ឋ​អាមេរិក ​នៅ​ក្នុង​ពិធី​ជួប​ជុំ​ជា​មួយ​ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​ នៅ​ថ្ងៃទី ​២៧ ​តុលា​នេះ ​លោក​ស្រី ​មូរ សុខហួរ​ បាន​បញ្ជាក់​ច្បាស់ៗ​ទៀត​ថា ​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​លោក ​សម រង្ស៊ី ​នៅថ្ងៃទី ​០៩​ វិច្ឆិកា​ ខាង​មុខ​នេះ ​និង​ធ្វើ​ឡើង​ដោយ​ថ្មើរ​ជើង ​តាម​រយៈ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត ​ខេត្ត​បន្ទាយ​មាន​ជ័យ។​​ ប៉ុន្តែអ្វី​ជាកា​រ​កត់​សំគាល់ ​​ផែន​​ការ​​មាតុ​ភូមិ​​និវត្តន៍​របស់​លោក ​សម រង្ស៊ី ​អាច​នឹង​ជួប​ឧបសគ្គ ​ប្រសិន​បើ​អាជ្ញាធរ​ថៃ​មិន​អនុញ្ញាត​។

​កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន ​លោកស្រី មូរ​ សុខហួរ ​ប្រធាន​គណៈកម្មការ​រៀបចំ​មាតុភូមិ​និវត្តន៍​របស់​លោក ​សម ​រង្ស៊ី ​មិន​ត្រូវ​បាន​អាជ្ញាធរ​ថៃ​អនុញ្ញាត​ឲ្យ​ចូល​ទឹក​ដី​ថៃ​នោះ​ទេ ​ដោយ​សារ​លោកស្រី​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឲ្យ​តាម​ចាប់​ខ្លួន​របស់​រដ្ឋាភិ​បាល​កម្ពុជា ​ដែល​បាន​ផ្ញើ​ទៅ​កាន់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​។ ​ហើយ​ទន្ទឹម​គ្នា​នេះ ​ស្រប​ពេលដែ​ល​អនុប្រធាន​អតីត​គណបក្ស​ប្រឆាំង​រូប​នេះ ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​វិញ​ កាល​ពី​ថ្ងៃទី ​២៣ ​តុលា ​មាន​លេច​ធ្លា​យ​លិខិត​ក្លែ​ង​ក្លាយ​មួយ​ដោយ​បាន​សរសេរ​ថា ​លោកស្រី ​មូរ សុខ​ហួរ​ បាន​ប្រាប់​ឲ្យ​​សកម្មជន​​របស់​លោក​ស្រីទាំ​ង​អស់ ​​ផ្អាក​​ផែនការ​​វិល​ត្រឡប់ ​​នៅ​​ថ្ងៃទី​​ ០៩ ​ខែវិច្ឆិកា ​ព្រោះ​​ខ្លាច​​ការ​​ចាប់​ខ្លួន​​។​ ប៉ុន្តែ​លោក​ស្រី ​មូរ ​សុខហួរ ​បាន​បដិសេធ​។​

គួរ​ជំរាបជូន​ថា បើ​​គ្មាន​ការ​ប្រែប្រួល​ទេ ​លោក ​សម​ រង្ស៊ី ​រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​មាតុភូមិ​និ​វត្តន៍​មក​កាន់​ប្រទេស​កម្ពុជា ​នៅ​ថ្ងៃទី ​០៩ ​វិច្ឆិកា ​ខាង​មុខ​នេះ ​ខណៈដែល​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ​លោក​ ស ​ខេង ​កាល​ពី​ម្សិល​មិញ​បាន​ចាត់​ទុក​ថា ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក ​សម ​រង្ស៊ី លើ​ក​នេះ ​ពុំ​មែន​ជាស​កម្មភាព​ដែល​ត្រូវ​ប្រតិបត្តិ​ជា​ធម្ម​តា​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះឡើ​យ​។ ​ហើយ​បាន​អំពាវ​នាវ​កុំ​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​ ចូលរួម​នៅ​ក្នុង​សកម្មភាព​នេះឡើ​យ​៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ