បទយកការណ៍
ប្រសើរជាងសារធុញទ្រាន់ ពលរដ្ឋខ្លះចង់ឲ្យរដ្ឋាភិបាលមានយន្តការបញ្ចុះអត្រាការប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤៥
បន្ទាប់ពីរដ្ឋផ្សព្វផ្សាយសារថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជារបស់ឯកជន មិនមែនជារបស់រដ្ឋ។ ការផ្សព្វផ្សាយតាមទូរសព្ទដៃបានធ្វើឲ្យពលរដ្ឋខ្លះធុញទ្រាន់។ នៅជនបទពលរដ្ឋមិនបានដឹងពីបញ្ហានេះទេ។ ក្នុងតំបន់មួយក្នុងខេត្តសៀមរាប ពលរដ្ឋគិតថាស្ថាប័នឲ្យប្រាក់ពួកគាត់ខ្ចីមានជារបស់រដ្ឋ ឯកជន និងអង្គការ។ ពលរដ្ឋថា អ្វីដែលប្រសើរជាងសារឲ្យពួកគាត់ដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជារបស់ឯកជន រដ្ឋាភិបាលគួរមានយន្តការបញ្ចុះអត្រាការប្រាក់ ឥណទាននៅកម្ពុជា។