អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

ឌុច ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីរាគ និងថប់ដង្ហើម

កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច ​អតីត​ប្រធាន​មន្ទីរ​ស​២១ ​ឬ​គុក​ទួលស្លែង កាល​ពី​ថ្ងៃ​ទី​២០​ខែ​តុលា ​ត្រូវបាន​ផ្នែក​ពន្ធនាគារ​ខេត្ត​កណ្តាល ​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ជ័យជំនះ ​ក្នុង​ក្រុង​តាខ្មៅ ​និង​បញ្ជូន​បន្ត​ទៅកាន់​មន្ទីរ​ពេទ្យ ​មិត្តភាព​ខ្មែរ​-សូ​វៀត ​បន្ទាប់​ពី​គាត់​មាន​ជំងឺ​រាគ ​និង​ហត់​ខ្លាំង​។ លោក​ ចា​ត ស៊ី​នាង ​ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល ​បាន​ប្រាប់​វិទ្យុ​បារាំង ​RFI​ នៅ​ថ្ងៃ​នេះ​ថា ការ​បញ្ជូន​អ្នកទោស ​ដែល​មាន​ជំងឺ​ទៅកាន់​ប​ន្ទីរ​ពេទ្យ ​គឺ​ជា​រឿង​ធម្មតា ​នៅ​ពេល​ដែល​ពន្ធនាគារ​មិនមាន​លទ្ធភាព​ព្យាបាល​។ តាម​លោក​ប្រធាន​ពន្ធនាគារ ​មក​ទល់​ពេល​នេះ ​នៅ​មិនទាន់មាន​ការ​សម្រេច​ថាប​ញ្ចូ​ន ឌុ​ច ​មក​ពន្ធនាគារ​វិញ​នៅ​ឡើយ​ទេ ​ខណៈ​ដែល​មាន​ការ​បញ្ជា​ក់ថា ឌុ​ច ​នៅ​អាច​បរិ​ភាគ​បាន​ធម្មតា​ដូច​គេ​ឯង ​ក៏​ប៉ុន្តែ​អាកា​រៈ​ហត់​របស់​គាត់ ​ចាំ​បាច់​ត្រូវការ​អុកស៊ីសែន ​ដើម្បី​ជំនួយ​។ សូម​បញ្ជាក់​ថា ​កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ​ឌុ​ច ​អាយុ ​៧៦​ឆ្នាំ ​ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរ​ក្រហម ​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១២ ​ចេញ​សាល​ដីកា ​ដាក់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​។ ​ឌុ​ច ​ត្រូវ​បាន​រក​ឃើញថា​មាន​បទ​លើ្ម​ស​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម ប្រឆាំង​មនុស្ស​ជាតិ ​និង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទី​ក្រុង​ហ្សឺ​ណែវ​ឆ្នាំ ​១៩៤៩ ​ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ​និង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ចន្លោះ​ថ្ងៃ​ទី​១៧ ​ខែមេសា ​ឆ្នាំ​១៩៧៥ ​ដល់​ថ្ងៃ​ទី ​៦ ​ខែ​មករា ​ឆ្នាំ​១៩៧៩​។ 

អតីត​មេគុក​ទួលស្លែង​កាំង ហ្គេចអ៊ាវ​ ហៅឌុច ​
អតីត​មេគុក​ទួលស្លែង​កាំង ហ្គេចអ៊ាវ​ ហៅឌុច ​ @សហការី
ផ្សាយពាណិជ្ជកម្ម
01:43

ប្រសាសន៍ លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល ថ្ងៃទី២៤ តុលា ឆ្នាំ២០១៨

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ