ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT

បណ្ឌិត តេង ដឺលុច ៖ គោល​នយោបាយសេដ្ឋកិច្ច​ មិនគួរ​ត្រូវ​រត់​តាម​ការ​កេង​ចំណេញ​នយោបាយ​នោះឡើយ!

បណ្ឌិត តេង ដឺលុច ៖ គោល​នយោបាយសេដ្ឋកិច្ច​ មិនគួរ​ត្រូវ​រត់​តាម​ការ​កេង​ចំណេញ​នយោបាយ​នោះឡើយ!
 
សាស្ត្រាចារ្យ តេង ដឺលុច បណ្ឌិតសេដ្ឋកិច្ចពិភពលោក មកពីរុស្ស៊ី @Oudom HENG

ពី​ម្សិល​ មិញ ធនាគារ​ជាតិ​នៃកម្ពុជា បាន​ដាក់​កំហិត​ចំពោះ​អត្រា​ការ​ប្រាក់​កម្ចី ត្រឹម​១៨​ភាគ​រយ​​ក្នុង​មួយ​ឆ្នាំ​សម្រាប់​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​។ ដូច្នេះ នៅ​យប់​នេះ វិទ្យុ​បារាំង​អន្តរជាតិ បាន​អញ្ជើញ​ បណ្ឌិត​សេដ្ឋកិច្ច តេង ដឺលុច ធ្វើ​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​។ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​រូប​នេះ​ បញ្ជាក់​ថា បើ​មើល​តែ​មួយ​ភ្លេត ការ​កំណត់​អត្រា​ការ​ប្រាក់​១៨​ភាគរយ​ គឺ​អាច​ជា​ការ​ផ្តល់​ផល​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​អ្នក​ខ្ចីបុល​។​ ក៏ប៉ុន្តែ​វា​អាច​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​ពលរដ្ឋ​ទៅ​វិញ​ទេ ប្រសិន​បើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ខាត​ឡុងចុង ដួល​រលំ​បះ​ជើង​។

 
តាម​អនុសាសន៍​របស់​បណ្ឌិត​សេដ្ឋកិច្ច​រូបនេះ អាជ្ញាធរ​ហិរញ្ញវត្ថុ គួរ​តែ​បើក​ការ​ពិភាក្សា​គ្នា​ជាមួយ​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ ហើយ​អនុវត្ត​វិធាន​ការ​កំណត់​អត្រា​ការ​ប្រាក់​នេះ ជា​ដំណាក់​កាល​​ៗ​។ លើស​ពីនេះ បណ្ឌិត តេង ដឺលុច ផ្តល់​យោបល់​ថា គោល​នយោបាយ​សេដ្ឋកិច្ច​សង្គម​ គួរតែ​មិន​ត្រូវ​រត់​តាម​ការ​​កេង​ចំណេញ​នយោបាយ​នោះឡើយ ព្រោះ​វា​អាច​គ្រោះថ្នាក់​ ដល់​សេដ្ឋកិច្ច​ជាតិ​។
 
តទៅនេះ សូម​ស្តាប់​សេចក្តីពន្យល់​របស់​បណ្ឌិត តេង ដឺលុច តាមរយៈ​បទសម្ភាស​របស់ ហេង ឧត្តម ៖​

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ