ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
កម្ពុជា

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អ​ប្បរមា ​បាន​ឆ្លង​បន្ទាត់​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​ហើយ

media  
រូបភាព​ចាស់៖ សិក្ខាសាលា​អំពី​សេចក្តីព្រាងច្បាប់លើប្រាក់ឈ្នួលអប្បបរមា @FB

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី ​ប្រាក់​ឈ្នួល​អប្បបរមា ​ត្រូវ​បាន​គណៈ​រដ្ឋមន្ត្រី​កម្ពុជា ​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ធ្វើ​ការ​អនុម័ត​ហើយ ​ដោយ​មិនមាន​ការ​កែប្រែ ​នៅក្នុង​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ ​បន្ទាប់​ពី​មាន​ការ​សម្រេច ​ពី​គណៈ​រដ្ឋមន្ត្រី ​ច្បាប់​ដែលមាន​ចំណុច​ខ្លះ​ ត្រូវ​ក្រុម​អ្នក​សហជីព​មួយ​ចំនួន ​សម្តែង​ការ​មិន​ពេញចិត្ត​នោះ ​នឹង​ទៅ​ដល់​រដ្ឋសភាជាតិ ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អ​ប្បបរមា ​ដែល​មាន ​៦​ជំពូក ​និង​៣១​មាត្រា ​នឹង​ទៅ​ដល់​រដ្ឋសភា​ក្នុង​ពេលឆាប់​ៗ​នេះហើយ ​បន្ទាប់ពី​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​បាន​សម្រេច​អនុម័ត ​ដោយ​មិនមាន​ការ​កែប្រែ​ខ្លឹមសារ​ដើម​។ ​តាម​ខ្លឹមសារ​ច្បាប់​នេះ ​គឺ​សំដៅ​ទៅ​លើ​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ ​សមរម្យ ​ថ្លៃថ្នូរ ​បង្កើត​ឱកាស​ការងារ ​និង​បង្កើន​ផលិតភាព​របស់​កម្មក​រ ​និ​យោ​ជិ​ក ​និង​ជម្រុញ​អោយ​មាន​បរិយាកាស​វិនិយោគ ​និង​ធុរកិច្ច​កាន់តែ​ប្រសើរ​ប្រកប​ដោយ​ភាព​ទាក់ទាញ​។

ជាមួយ​គ្នា​នេះ ​លោក ​អាត់ ធន់​ ប្រ​ធាន​​សហភាព​ការងារ​កម្ពុជា ​ដែល​គ្រប​ដណ្តប់​ទៅ​លើ​វិស័យ​ជា​ច្រើន​នៃ​ការងារ ​ថ្លែង​ថា ​ចំនុច​មួយ​ចំនួន​នៃ​សេចក្តី​ព្រាងច្បាប់​នេះ ​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​សហជីព​បាត់បង់​នូវ​សិទ្ធិ​។ ​លោក​ថា ​សិទ្ធិ​របស់​តំណាង​កម្មករ ​កម្មការិនី ​ត្រូវ​បាន​គេ​បញ្ចូល​នៅក្នុង​ក្រុមប្រឹក្សា​ជាតិ​ដែល​និយាយ​ពី​ប្រាក់​ឈ្នួល​នេះ ​ហើយ​ប្រសិន​បើ​យើង​ចូលរួម​ពិភាក្សា​ពិគ្រោះ​យោបល់​ហើយ ​ហើយ​បែរ​ជា​តវ៉ា​ ឬ​មិន​ពេញចិត្ត​នូវ​ត្រង់​ចំណុច​ណាមួយ​ក្នុង​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល ​គឺ​មិន​អាច​ធ្វើទៅ​បានទេ ​ដោយ​អាច​ប្រឈម​នឹង​ការ​ពិន័យ​។

ទោះ​យ៉ាងណា ​នៅក្នុង​ដំណើរ​កិច្ច​ប្រជុំ​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​កន្លង​មក​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក​ អ៊ិត សំហេង ​ក៏​បាន​លើកឡើង​ថា ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​នេះ​ គឺជា​យន្តការ​ដ៏​រឹងមាំ​ មួយ​ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​សមស្រប​តាម​បែប​វិទ្យាសាស្ត្រ​ដែល​ផ្អែក​លើ​លក្ខ​ខ័​ណ្ឌ​វិនិច្ឆ័យ​បែប​សង្គម​និង​សេដ្ឋកិច្ច ​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ការ​កំណត់​ប្រាក់​ឈ្នួល ​ប្រចាំ​ឆ្នាំ ​និង​ផ្តល់​លទ្ធភាព​ឱ្យ​ភាគី​ពាក់ព័ន្ធ​សិក្សា​រួមគ្នា ​ដើម្បី​ឱ្យ​គ្រប់​ភាគី​ទទួល​យក​បាន ​ទាំងអស់​គ្នា​។

សូម​បញ្ជាក់​ថា ​ប្រទេស​កម្ពុជា​កន្លង​មក​ក៏​ដូច​ជា​បច្ចុប្បន្ន ​មាន​តែ​វិស័យ​កាត់ដេរ​មួយ​គត់ ​ដែលមាន​ការ​កំណត់​ប្រាក់​ឈ្នួល​អ​ប្បរមា​។ ​ដោយឡែក​វិស័យ​ផ្សេង​ៗ​ទៀត ​ដូចជា​សំណង់​ ព្រៃឈើ ​សេវាកម្ម​ម្ហូប​អាហារ​ ឬ​សេវាកម្ម​ទេសចរណ៍​ជាដើម ​នៅ​មិនទាន់​មាន​ច្បាប់​សម្រាប់​កំណត់​ប្រាក់​ឈ្នួល​គោល​ទាប​បំផុត​នៅ​ឡើយ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ