ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 05/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 05/12 12h00 GMT
កម្ពុជា

សមត្ថកិច្ច​ចាប់​បាន​គ្រឿង​ញៀន​ជាង​១០០​គីឡូក្រាម ត្រឹម​តែ​រយៈ​ពេល​មិន​ដល់​មួយ​សប្តាហ៍​

media  
សមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀន @សហការី

សមត្ថកិច្ច​កម្ពុជា បាន​រឹប​អូស​គ្រឿង​ញៀន​សរុប ១២០​គីឡូ​ក្រាម ពី​ទីតាំង​ចំនួន​ពីរ​ផ្សេង​គ្នា ដែល​ករណី​ទាំង​នេះ គឺ​ជា​ការ​បង្កា្រប​គ្រឿង​ញៀន​ទ្រង់​ទ្រាយ​ធំ ដែល​មិន​ដែល​ធ្លាប់​មាន តែ​ក្នុង​មួយ​សប្តាហ៍​ប៉ុណ្ណោះ​។ ទំហំ​គ្រឿង​ញៀន​ក្នុង​បរិមាណ​ច្រើន ដែល​ពួក​ឧក្រិដ្ឋ​ជន​ធ្វើ​ការ​ជួញ​ដូរ ហើយ​ដែល​ប៉ូលីស​ចាប់​បាន​នេះ ជា​សក្ខី​ភាព​មួយ តែ​អ្នក​តាម​ដាន​សង្គម​មើល​ឃើញ​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​នៅ​ឡើយ​ដោយ​គ្រឿង​ញៀន​។ 

សមត្ថកិច្ច​ប៉ូលីសខេត្ត​សៀមរាប និងគយ ប្រចាំ​ច្រកទ្វារនៃព្រលា​នយន្តហោះអ​ន្តរជាតិខេត្តសៀមរា​ប កាលពីយប់​ថ្ងៃទី២៤ តុលា បានចា​ប់បានគ្រឿងញៀ​នចំនួន២៧,៣០គីឡូក្រាម និងធ្វើកា​រឃាត់ខ្លួនស្រ្តីពី​រនាក់ជាជន​ជាតិថៃ ខណៈ​ពួកគេបានព្យា​យាមនាំចេ​ញទៅកា​ន់ប្រទេសហ្វីលីពី​ន។

ប៉ូលីស​ឲ្យដឹងថា សមត្ថកិច្ចបាន​រកឃើញ គ្រឿញៀន​ប្រភេទជាម៉្សៅ​ក្រាមព​ណ៌សថ្លា ជាប្រភេ​ទមេតំហ្វេតាម៉ីន រុំដោ​យថង់ប្លាស្ទី​ក ខ្ចប់ក្រ​ដាសអាលុ​មីញ៉ូមចំនួន​២៧ដុំ ទម្ងន់សរុប ២៨,៣០គីឡូក្រាម ​តែទម្ងន់គ្រឿងញៀ​នសុទ្ធ ២៧,៣០គីឡូ​ក្រាម ត្រូវបាន​គេលាក់ទុ​កនៅក្នុងកាបូបធ្វើ​ដំណើរ។

ការចាប់​បានគ្រឿងញៀន នៅក្នុងទ្រង់ទ្រា​យធំដូច្នេះ គឺជា​លើកទី៣ហើ​យ នៅមិន​ដល់មួយ​សប្តាហ៍​ត្រឹមត្រូ​វផង។ កាលពីថ្ងៃ​ទី២១ខែតុលា ប៉ូ​លីសខេត្ត​កំពង់ធំ រួមនឹងមន្ទី​រប្រឆាំងគ្រឿ​ងញៀន​ក្រសួង​មហាផ្ទៃ បានបើ​កប្រតិបត្តិការចាប់​បានគ្រឿង​ញៀនចំនួន៤០គីឡូក្រាម​ ហើយពីរថ្ងៃ​ក្រោយមក ប៉ូលីសក៏រឹ​បអូសបាន៥៣គីឡូក្រាមថែ​មទៀត នៅ​ក្នុងខេត្តកំ​ពង់ធំដដែល ដោយពេ​លនោះ សមត្ថកិច្ច​ឃាត់ខ្លួនជន​សង្ស័យជា​បុរសចំនួន៤នា​ក់ ក្នុងនោះ​ម្នាក់ជាជ​នជាតិថៃ។

ជុំវិញកា​រចាប់បានគ្រឿ​ងញៀន និង​ជនសង្ស័​យជាឧក្រិដ្ឋជនជួ​ញដូរគ្រឿង​ញៀនដ៏ក្រា​សក្រែល សរុ​បចំនួន១​២០គីឡូក្រាម ដូច្នេះ ក្រុម​អ្នកតាមដាន​សង្គម បានបង្ហា​ញពីការព្រួ​យបារម្ភ ថាប្រទេ​សកម្ពុជានៅតែ​ញ៉ាំញីដោយ​សារគ្រឿងញៀន និងកាន់​តែធ្ងន់ធ្ងរ តាមរយៈ​ករណីជួញ​ដូរនីមួយៗ ដែលមានរូបភា​ពធំដុំ។ ក៏ប៉ុន្តែអាជ្ញា​ធរជាតិប្រយុទ្ធប្រ​ឆាំងគ្រឿង​ញៀន បានលើកឡើ​ងថាគឺជារូបភា​ពជួញដូរដែលមានអង្គ​ការចាត់តាំ​ងច្បាស់លាស់ ហើយ​យុទ្ធសាស្ត្រធំៗនៃ​ការជួយដូរនេះ ជនកម្ពុ​ជានៅមិនទាន់មា​នសមត្ថភាពធ្វើ​ជាខ្នងបង្អែក​បាននៅឡើយ។

សូម​បញ្ជាក់ថារ​យៈពេល៩ខែ ឆ្នាំ២០១៩ សមត្ថ​កិច្ចកម្ពុ​ជាចាប់គ្រឿ​ងញៀន បានចំនួ​នជាង៥០០​គីឡូក្រាមហើ​យ ដែលនេះ​ជាកំណើនមួ​យដ៏ខ្លាំងធៀ​បទៅនឹងឆ្នាំ២០១៨ សម្រាប់​រយៈពេលដូចគ្នា​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ