ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តាមរយៈការរកឃើញកន្លែងផលិតគ្រឿងញៀនដ៏ធំមួយ កម្ពុជាក្លាយជាប្រទេសផលិតគ្រឿងញៀនឬ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១១
អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី២មេសា បានចេញមកបញ្ជាក់ថា ខ្លួនបានរកឃើញកន្លែងផលិតគ្រឿងញៀនដ៏ធំមួយ នៅក្នុងខណ្ឌសែនសុខ។ មែនទែនទៅនេះ មិនមែនជាលើកដំបូងឡើយដែលសមត្ថកិច្ចរកឃើញទីតាំងគ្រោងផលិតគ្រឿងញៀន។ មិនមែនជាលើកដំបូងដោយសារកន្លងមកសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលា។ ប៉ុន្តែយ៉ាងណាមិញជុំវិញការរកឃើញទីតាំងថ្មីនេះ មានការចោទសួរថា កម្ពុជាក្លាយជាប្រទេសផលិតគ្រឿងញៀនហើយឬ ខណៈដែលពេលមុនៗអាជ្ញាធរតែងអះអាងថា កម្ពុជាគ្រាន់តែជាប្រទេសឆ្លងការជួញដូរគ្រឿងញៀនតែប៉ុណ្ណោះ។