កម្ពុជា-អភិវឌ្ឍ
យុទ្ធការបង្ក្រាបគ្រឿងញៀន ពលរដ្ឋខ្លះព្រួយបារម្ភខ្លាចចាប់ច្រឡំមនុស្ស!
រដ្ឋាភិបាល បានចាប់ផ្តើមយុទ្ធការប្រយុទ្ធប្រឆាំងនិងបង្ក្រាបគ្រឿងញៀន ប្រមាណជាង២០ថ្ងៃមកហើយ។ ពេលថ្មីៗនេះ ពលរដ្ឋមួយគ្រួសារនៅភ្នំពេញ ត្រូវក្រុមនគរបាលប្រដាប់ដោយអាវុធ ចូលឆែកឆេរផ្ទះ ទាំងព្រឹកព្រលឹម ដើម្បីរកគ្រឿងញៀន និងវាយខ្នោះឪពុកនិងកូនប្រុសម្នាក់ តែទីបំផុត រកមិនឃើញអ្វីទេ ហើយប៉ូលីសប្រាប់ត្រឹមតែពាក្យ «សុំទោស»បន្សល់ទុកឲ្យម្ចាស់ផ្ទះ។ ម្ចាស់ផ្ទះនៅតែបន្តភ័យតត់ស្លុត និងសម្តែងក្តីព្រួយបារម្ភខ្លាចអាជ្ញាធរចាប់ច្រឡំមនុស្ស នៅពេលក្រោយៗទៀត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៤៣