ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
កម្ពុជា

អ្នក​ឯកទេស​របស់​ធនាគារ​ពិភព​លោក៖ ការ​អភិវឌ្ឍ​ទីក្រុង​ដ៏​ឆាប់​រហ័ស គឺ​ជា​បញ្ហា​ប្រឈម​មួយ

media  
របាយការណ៍​ថ្មី អ្នក​ឯកទេស​ផ្នែក​ការងារ​ទីក្រុង​របស់​ធនាគារ​ពិភព​លោក @សហការី

ក្នុង​ឱកាស​ផ្សព្វ​ផ្សាយ​របាយការណ៍​ថ្មី អ្នក​ឯកទេស​ផ្នែក​ការងារ​ទីក្រុង​របស់​ធនាគារ​ពិភព​លោក​បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​ទីក្រុង​ដ៏​ឆាប់​រហ័ស គឺ​ជា​បញ្ហា​ប្រឈម​មួយ ហើយ​ក៏​ជា​កាលានុវត្តភាព​មួយ​ដែរ។ ការ​លើក​ឡើង​របស់​អ្នក​ឯកទេស​រូប​នេះ គឺ​សំដៅ​លើ​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។

សម្រាប់​ទីក្រុង​ភ្នំពេញ​កន្លែង​ណា ដែល​មាន​នគរូបនីយកម្ម​កើត​ឡើង គេ​ហាក់​មិន​បាន​ធ្វើ​ដោយ​មាន​ផែនការ និង​ការ​ត្រួត​ពិនិត្យ​ទេ។ ​ជា​លទ្ធផល ក្រុង​ភ្នំពេញ​បាន​ជួប​នឹង​បញ្ហា​ផ្សេងៗ​ដូច​ជា​ការ​កក​ស្ទះ​ចរាចរណ៍ គ្រោះ​ទឹក​ជំនន់ និង​បញ្ហា​លំនៅដ្ឋាន​របស់​ប្រជាជន​ក្រីក្រ​ក្នុង​ក្រុង​ជា​ដើម។ នេះ​បើ​តាម​របាយការណ៍​ថ្មី​របស់​ធនាគារ​ពិភព​លោក។

របាយការណ៍​ដដែល​លើក​ឡើង​ថា ប្រសិន​បើ​កម្ពុជា​មិន​មាន​ផែនការ​អភិវឌ្ឍ​ទី​ក្រុង​ច្បាស់​លាស់​ទេ នោះ​កម្ពុជា​នឹង​បន្ត​ជួប​ប្រទះ​បញ្ហា​ខាង​លើ​នេះ រួម​ទាំង​គម្លាត​សេដ្ឋកិច្ច​នៅ​ក្នុង​ទីក្រុង​ផង​ដែរ។

លោក​ស្រី​ជូឌី បេគ័រ អ្នក​ឯកទេស​ដឹក​នាំ​ផ្នែក​ការងារ​ទីក្រុង​របស់​ធនាគារ​ពិភព​លោក ក្នុង​ពេល​ផ្សាយ​របាយការណ៍​ថ្មី​ស្តី​ពី “ការ​ពង្រីក​ឱកាស​សម្រាប់​ជន​ក្រីក្រ​នៅ​ក្នុង​ទី​ក្រុង” បាន​លើក​ឡើង​ថា​ក្រុង​ភ្នំពេញ រួម​ទាំង​ក្រុង​ផ្សេង​ទៀត​របស់​ប្រទេស​កម្ពុជា​បាន​រីក​ចំរើន​លូត​លាស់​យ៉ាង​ឆាប់​រហ័ស។ ប៉ុន្តែ​ភ្នំពេញ​បាន​ជួប​ប្រទះ​នឹង​ប្រជាពលរដ្ឋ​ក្រីក្រ​រស់​នៅ​តាម​ជាយ​ក្រុង។

ក្នុង​របាយការណ៍​បង្ហាញ​ថា​ប្រជាពលរដ្ឋ​ក្រី​ក្រ​ក្នុង​ទីក្រុង​មាន​អត្រា​ខ្ពស់​ជាង​អ្វី ដែល​រដ្ឋាភិបាល​បាន​ផ្សព្វ​ផ្សាយ។ ភាគ​ច្រើន​នៃ​ប្រជាពលរដ្ឋ​ក្រី​ក្រ​ក្នុង​ទីក្រុង ប្រមាណ​៦០​ភាគ​រយ​រក​ចំណូល​បាន​តែ​៧៥​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។ ក្រៅ​ពី​នេះ​ប្រជាពលរដ្ឋ​ក្រី​ក្រ​ក្នុង​ទីក្រុង​២​ភាគ​៣​បាន​ជំពាក់​បំណុល​គេ ហើយ​ចំណូល​ដែល​រក​បាន​ភាគ​ច្រើន​ត្រូវ​បាន​ចំណាយ​ទៅ​លើ​ការ​ប្រាក់​នៃ​ប្រាក់​កម្ចី​ទាំង​នោះ។

ចំណែក​លោក​ស្រី​វិចតូរៀ ក្វាក្វា អនុប្រធាន​ធនាគារ​ពិភព​លោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា ​និង​ប៉ាស៊ីហ្វិក បាន​លើក​ឡើង​ថា​បញ្ហា​ប្រឈម​រួម​គឺ​ត្រូវ​ពង្រីក​ឱកាស​សម្រាប់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ទីក្រុង ដើម្បី​ឲ្យ​ពួក​គេ​អា​ចទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ទៀត​ពី​ការ​អិវឌ្ឍន៍​ក្រុង និង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ