ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/01 12h00 GMT
កម្ពុជា

កង​កម្លាំង​មួកខៀវ​កម្ពុជា​ត្រូវ​បាន​អះអាង​ជា​បឋម​ថា​«អត់មាន»វីរុស​អេបូឡា

media  
ពិធីជូន​ដំណើរ​ក​ង​ក​ម្លាំង​ក​ម្ពុជាទៅចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព អ.ស.ប នៅប្រ​ទេស ម៉ាលី និង​ប្រ​ទេស ស៊ូដ​ង់ខាង​ត្បូង រូបថត៖ក្រសួង​ការពារជាតិ

លទ្ធផល​បឋម​នៃ​ការ​ពិនិត្យ​សុខភាព​កងកម្លាំង​រក្សាសន្តិភាព​សញ្ជាតិ​ខ្មែរ​របស់​អង្គការ​សហប្រជាជាតិ​ដែល​ទើប​ត្រឡប់​មក​ពី​បំពេញ​បេសកកម្ម​នៅ​ប្រទេសម៉ាលី​ ក្នុង​ទ្វីប​អាហ្វ្រិច​ បង្ហាញ​ថា​ ទាហាន​ទាំង​៣០៩នាក់​នោះ​ មិនមាន​វីរុស​អេបូឡា​ទេ។ ​នេះ​បើ​យោង​តាម​ដំណឹង​ពី​លោក​ លី សូវ៉ាន់​ អ្នកនាំពាក្យ​ឱ្យ​ក្រសួង​សុខាភិបាល​ និង​លោក​ឧត្តម​សេនីយ៍​ឯក ខៀវ ឆេន​ នាយក​រង​នៃ​ខុទ្ទការល័យ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។​ គេ​ត្រូវ​រងចាំ​បន្ត​ទៀត​ ដើម្បី​សន្និដ្ឋាន​ថា ​កងទ័ព​មួកខៀវ​កម្ពុជា​មាន​សុវត្ថិភាព​ទាំង​ស្រុង។

ជា​បឋម​ សូម​រម្លឹក​ថា​ កាល​ពី​បី​ថ្ងៃ​មុន​ កង​វិស្វកម្ម​ព្រលាន​យន្តហោះ ​និង​កង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​ ចំនួន​១២១នាក់​ចុង​ក្រោយ​ ក្នុង​ចំណោម​កង​កម្លាំង​សរុប​៣០៩នាក់​ បាន​វិលត្រឡប់​មក​ពី​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​ប្រទេស​ម៉ាលីទី​ដែល​មាន​វីរុស​អេបូឡា​ដ៏​កាច​សាហាវ​បាន​ឆ្លង។  

នៅ​ថ្ងៃ​អង្គារ​នេះ ​អ្នក​នាំ​ពាក្យ​ឱ្យ​ក្រសួងសុខាភិបាល​កម្ពុជា​ បាន​ឱ្យ​ដឹងថា​ កងទ័ព​មួក​ខៀវ​សញ្ជាតិ​ខ្មែរ​របស់​អង្គការ​សហប្រជាជាតិ​ទាំងអស់​«អត់មាន»​រោគសញ្ញា​នៃ​ជំងឺ​គ្រុន​ដ៏​មរណៈ​បង្ក​ឡើង​ដោយ​វីរុស​អេបូឡា​នោះ​ឡើយ។
 
នេះ​ជា​លទ្ធផល​បឋម​នៃ​ការ​ពិនិត្យ​សុខភាព​ដែល​រៀបចំ​ឡើង​ដោយ​ភ្នាក់ងារ​ក្រសួង​សុខាភិបាល​កម្ពុជា​ និង​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ពេល​កង​កម្លាំង​រក្សា​សន្តិភាព​ពិភពលោក​ទាំង​នោះ​ បាន​មក​ដល់។
 
ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ឧត្តមសេនីយ៍​ឯក ខៀវ ឆេន​ នាយក​រង​នៃ​ខុទ្ទការ​ល័យ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា​ កង​រក្សាសន្តិភាព​សញ្ជាតិ​ខ្មែរ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ម៉ាលី ​បាន​«ប្រុង​ប្រយ័ត្ន» ​ដោយ​ចៀសវាង​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺ​គ្រុនក្តៅ​ដល់​ស្លាប់។
 
បើ​តាម​លោក​ លី ​សូវ៉ាន់​ ការ​ពិនិត្យ​សុខភាព​របស់​កងទ័ព​មួកខៀវ​កម្ពុជា​ បាន​ផ្តោត​លើ​ការ​រកមើល​ជម្ងឺ​គ្រុនក្តៅ ​ឈឺក្បាល ​រាគ ក្អួត និង​ជំងឺ​សើរស្បែក។ ​ទោះ​យ៉ាង​ណា​ ភ្នាក់ងារ​សុខាភិបាល​«ត្រូវ​រងចាំ​រហូត​ដល់​៤៥ថ្ងៃ​ទៀត»​ បើ​មិន​មាន​របាយការណ៍​អំពី​ករណី​មិន​ប្រក្រតី​ពី​ទាហាន​ទេ​ ទើប​គេ​អាច​សន្និដ្ឋាន​ជា​ស្ថាពរ​ថា​ កងកម្លាំង​អង្គការ​សហប្រជាជាតិ​សញ្ជាតិ​ខ្មែរ​ មិន​បាន​ឆ្លង​រីរុស​ដ៏​គ្រោះ​ថ្នាក់​នោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ