ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

សា​លាក្តី​ខ្មែរ​ក្រ​ហម​តែង​តាំង​ស្ត្រី​ជន​ជាតិ​អូស្ត្រា​លី​ជា​សហ​មេ​ធា​វី​ការ​ពារ​ក្តី​ជន​រង​គ្រោះ​

media លោកស្រី Megan Hirst @សហការី

អង្គ​ជំ​នុំ​ជម្រះ​វិ​សាម​ញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ឬ​សាលា​ក្តី​ខ្មែរ​ក្រ​ហម​ បាន​សម្រេច​ជ្រើស​​រើស​លោក​ស្រី​ Megan​ Hirst​ សញ្ជាតិ​​អូស្ត្រាលី ​ធ្វើ​ជា​សហ​មេធាវី​នាំ​មុខ​ភាគី​អន្តរ​ជាតិ​ តំ​ណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​​ការ​ពារក្តី​​ជន​រង​គ្រោះ​​ក្នុង​​របប​ខ្មែរ​ក្រហម​។ ​នេះបើ​តាម​​សេច​ក្តី​​ប្រកាស​របស់​​អ្នក​នាំពាក្យ​​សា​លាក្តី​​ខ្មែរ​​ក្រ​ហម​នៅ​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​។​ ការ​តែង​តាំង​លោក​ស្រី ​Megan​ Hirst​ គឺ​ដើម្បី​ជំនួស​តំណែង​លោកស្រី​ Marie​ Guiraud​ ជន​ជាតិ​បា​រាំង​ ដែល​បាន​លា​ឈប់​កាលពី​ខែ​មិថុនា ​ឆ្នាំ​២០១៩​។​

លោកស្រី Megan Hirst មានបទពិសោធបម្រើការងារក្នុងវិស័យច្បាប់សិទ្ធិមនុស្ស និង​ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ រយៈពេល១៥ឆ្នាំ។ លោកស្រី​មាន​បរិញ្ញា​បត្រ​ច្បាប់​ពី​សាកល​វិទ្យា​ល័យ Queensland និងបរិញ្ញាបត្រជាន់ខ្ពស់ ​ផ្នែកច្បាប់​ពី​សាកល​វិទ្យាល័យ Cambridge​។ ​នេះជាការគូសបញ្ជាក់​របស់​សាលាក្តី​ខ្មែរ​ក្រហម។ លោកស្រីក៏ធ្លាប់​បម្រើ​ការងារ​ជាក្រឡា​បញ្ជីនៅអង្គភាព​ជនរង​គ្រោះ​និង​សំណង​ នៅតុ​លាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC និង​អង្គភាពជនរងគ្រោះ របស់​តុលាការ​ពិសេស​នៃ​ប្រទេស​លីបង់ បន្ថែមពីលើវិជ្ជាជីវៈ​ជាមេធាវីនៅគណៈមេធាវី​អង់គ្លេស​និង​ប្រទេសវ៉ែល​។​

នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម លោកស្រី Hirst នឹងធ្វើការជាមួយលោក ពេជ អង្គ ដែលជា​សហ​មេធាវី​នាំមុខជាតិ តំណាងដើមបណ្តឹងរដ្ឋប្បវេណី នៅ​ក្នុងកិច្ចដំណើរការនីតិវិធី ក្នុងសំណុំរឿង ០០២/០២។ ដើមបណ្តឹងរដ្ឋប្បវេណីធានា ឲ្យមាន​ការរៀបចំតំណាង​ប្រកប​ដោយ​​ប្រសិទ្ធភាព សម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី ដែលជាជន​រង​គ្រោះ​នៃ​ឧក្រិដ្ឋ​កម្ម​នានា នៅក្នុងយុត្តាធិការរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលអាច​ចូលរួម​ក្នុងកិច្ចដំណើរការនីតិវិធី និងធ្វើការទាមទារសំណងផ្លូវចិត្ត និង​សំណង​សមូហភាព​។

ការ​ទទួល​ខុសត្រូវចម្បង របស់សហមេធាវីនាំមុខតំណាង ឲ្យដើមបណ្តឹងរដ្ឋប្បវេណី គឺ​តំណាងឲ្យផល​ប្រយោជន៍​ដើម​បណ្តឹង​រដ្ឋប្បវេណីដែលរួមគ្នាជាក្រុមតែមួយ ផ្តល់នូវការអះអាង និងយុទ្ធសាស្រ្តជាទូទៅ ព្រមទាំងតំណាង​នៅចំពោះ​មុខ​តុលាការ​អំពីផលប្រយោជន៍របស់ដើមបណ្តឹងរដ្ឋប្បវេណី ដោយ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង មេធាវីដើម​បណ្តឹង​រដ្ឋប្បវេណីម្នាក់ៗ។ ទាំងនេះគឺជាការពន្យល់​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​។

សូមបញ្ជាក់ថា ការតែងតាំងលោកស្រី Megan Hirst គឺដើម្បីជំនួសតំណែងលោកស្រី Marie Guiraud ជនជាតិបារាំង ដែលបានលាលែងឈប់កាលពីខែមិថុនា ឆ្នាំ២០១៩៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ