បទយកការណ៍
ពលរដ្ឋនៅជនបទបានយល់ដឹងកាន់តែច្រើនពីតម្លៃនៃការអប់រំ ពិសេសការអប់រំកុមារតូច
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣១
អាជ្ញាធរឃុំមួយចំនួន ក្នុងខេត្តសៀមរាប បានអះអាងថា ពលរដ្ឋនៅជនបទបានយល់ដឹងការអប់រំ ការថែទំាកុមារតូច។ ក្នុងតំបន់ឆ្ងាយៗពីទីប្រជុំជន សាលាមតេ្តយ្យសហគមន៍ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំក្មេងៗ ។ មានអង្គការមួយចំនួន បានកំពុងរួមចំណែកជាមួយក្រុមប្រឹក្សាឃុំ ក្នុងការបង្កើតសាលាមត្តេយ្យសហគមន៍ឡើង ឲ្យនៅជិតៗផ្ទះពលរដ្ឋ ងាយស្រួលក្មេងៗអាយុ៣ឆ្នាំ ឬ៤ឆ្នាំ ធ្វើដំណើរទៅរៀន។