ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
អ្វីជាដំណោះស្រាយចាំបាច់សម្រាប់បញ្ហាខ្វះថាមពលអគ្គិសនីប្រើប្រាស់?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៣៣
ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់យោគយល់ចំពោះបញ្ហារអាក់រអួលថាមពលអគ្គិសនីនៅក្នុងរដូវកាលក្តៅនេះដែលធ្វើឱ្យការផ្គត់ផ្គង់មិនបានគ្រប់គ្រាន់តាមតម្រូវការ។ ការស្នើយោគយល់នេះ ធ្វើឡើងស្របពេលដែលប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅទីប្រជុំជនរអ៊ូរទាំពីការដាច់ភ្លើងអគ្គិសនីជាញឹកញាប់ធ្វើឱ្យពួកគេពិបាករស់នៅ។ ប្រឈមមុខនឹងបញ្ហានេះ រដ្ឋាភិបាលកម្ពុជាកំពុងតែស្វះស្វែងរកវិធីសាស្រ្ត ដើម្បីធ្វើយ៉ាងណាឱ្យស្ថានភាពអគ្គិសនីមានសភាពល្អប្រសើរឡើងវិញ។ ដូច្នេះ តើអ្វីទៅជាដំណោះស្រាយចាំបាច់នៅពេលនេះ?