អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ទាំង​ការ​ផ្តល់​អត្តសញ្ញាណ​បណ្ណ​ប្រភេទ​ថ្មី និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ទាម​ទារ​ការ​ចូលរួម​​ពី​ពលរដ្ឋ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាង​មុខ​នេះ ពលរដ្ឋ​កម្ពុជា​ ត្រូវ​បាន​ណែនាំ​ដោយ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត (គជប) អោយ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​ថ្មី​ឡើង​វិញ នៅ​តាម​ការិយាល័យ​ឃុំ សង្កាត់ ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ឆ្នាំ​បន្ទាប់។ ទន្ទឹម​នឹង​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​មហាផ្ទៃ ក៏​បាន​ជំរុញ​អោយ​មន្រ្តី​រដ្ឋបាល ពន្លឿន​ការ​ផ្តល់​អត្តសញ្ញាណ​បណ្ណ ប្រភេទ​ថ្មី ដល់​ពលរដ្ឋ​ ដើម្បី​យក​ទៅ​ប្រើប្រាស់​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត។ អ្នក​វិភាគ​បាន​លើក​ឡើង​ថា ប្រសិទ្ធិភាព​នៃ​ផ្តល់​អត្តសញ្ញាណ​បណ្ណ និង​ការ​ចុះ​ឈ្មោះបោះ​ឆ្នោត ទាមទារ​អោយ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ និង​ការ​ផ្តល់​សេវាកម្ម​ប្រកប​ដោយ​គុណភាព ពី​មន្រ្តី​បម្រើ​សេវា​រដ្ឋបាល​សាធារណៈ។សូម​ស្ដាប់​សេចក្តី​រាយការណ៍​របស់ ស្រី សុភ័ក្រ្ត ៖

​ពលរដ្ឋ​ខ្មែរ​ត្រូវ​បោះឆ្នោត​រើស​មេដឹកនាំ
​ពលរដ្ឋ​ខ្មែរ​ត្រូវ​បោះឆ្នោត​រើស​មេដឹកនាំ Sive Channa/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ