ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/05 12h00 GMT
កម្ពុជា

​គជប ​ឲ្យ​ពេល ​៨ថ្ងៃ ​ដល់​គ្រប់​គណបក្ស​នយោបាយ ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​

media  
រូបភាព៖ កិច្ចប្រជុំរបស់ គ.ជ.ប @សហការី

គណៈកម្មា​ការធិការ​ជាតិ​រៀបចំការ​បោះឆ្នោត ហៅកាត់ថា គ.ជ.ប បាន​បញ្ជាក់​ក្នុងសេចក្តីជូនដំណឹងរបស់​ខ្លួននៅថ្ងៃទី ១៩ខែមេសាថា ការឃោសនា​​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា អណ្តត្តិទី ៣ នឹង​មាន​រយៈពេល ៨​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ២៥ខែឧសភា ឆ្នាំ ២០១៩។ គជប ក៏កំណត់​ឲ្យ​គណបក្ស​ទាំង ៧ ដែលបាន​ឈរឈ្មោះ​បោះឆ្នោតនោះ​ អាចរៀបចំ​ក្បួន​ព្យុហយាត្រា ឬ ក្បួន​ដំណើរ​​ដោយ​ក្រុម​ថ្មើរជើង ឬ ដោយ​យាន​ជំនិះ​គ្រប់​ប្រភេទ តែ ២ដងតែប៉ុណ្ណោះ ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោតនេះ។ 

តាម​ គជប ការ​ឃោសនា​បោះឆ្នោត​ ត្រូវ​ធ្វើឡើង​តាម​មណ្ឌល​រាជធានី ខេត្ត​ ក្រុង ស្រុក​ ខណ្ឌ នីមួយៗ ដែល​គណបក្ស​នយោបាយ បាន​ចុះបញ្ជីឈរឈ្មោះ។ ហើយ​ការ​ឃោសនា ត្រូវ​ធ្វើឡើង​ចាប់ពីម៉ោង ៦ព្រឹក ដល់​ម៉ោង ១០យប់ ប៉ុន្តែ​រាល់ការ​ឃោសនាដោយ​ឧបករណ៍បំពងសម្លេង ត្រូវ​ហាមឃាត់​នៅចន្លោះ​ពីម៉ោង ១២ថ្ងៃត្រង់ ដល់​ម៉ោង ២រសៀល និង​ហាម​ឃាត់​រាល់ការ​ឃោសនាក្បែរមន្ទីរពេទ្យ សាលារៀន និង​គ្រឹះស្ថាន​សិក្សា ក្នុងពេល​ម៉ោង​សិស្ស​កំពុងសិក្សា។

គួរជម្រាបជូនថា ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុម​ប្រឹក្សា​ស្រុក ក្រុម​ប្រឹក្សាខណ្ឌ អណ្តត្តិទី ៣ នឹងធ្វើឡើង​នៅថ្ងៃទី ២៦ខែឧសភា ឆ្នាំ ២០១៩ ខាងមុខ ដោយ​មានគណបក្ស​នយោបាយចំនួន ៧ឈរឈ្មោះបោះឆ្នោត។ គណបក្ស​ទាំងនោះ រួមមាន គណបក្ស​ប្រជាជនកម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច គណបក្ស​ខ្មែររួបរួម​ជាតិ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ឆន្ទៈខ្មែរ និង​គណបក្ស​ខ្មែរសាធារណរដ្ឋ។ ការបោះឆ្នោត​ជ្រើសរើ​ស​ក្រុមប្រឹក្សា គឺជាការ​បោះឆ្នោត​អសកល ដែល​មាន​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់​ក្នុងមុខតំណែង​ជាអ្នក​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ។

ប៉ុន្តែ គជប បាន​ពន្យល់ថា ការបោះឆ្នោត​លើកនេះ មាន​ភាពខុសប្លែក​ពីការបោះឆ្នោត​កន្លងមក ដោយ​នៅ​តាម​ការិយាល័យបោះឆ្នោតចំនួន ២០៣កន្លែង​ អ្នក​បោះឆ្នោត​ម្នាក់ៗ ត្រូវ​បោះឆ្នោត​ ២​សន្លឹក​ ដើម្បី​ជ្រើស​រើស​ក្រុម​ប្រឹក្សា ២ប្រភេទផ្សេងគ្នា និង​មាន​ហិប​ឆ្នោត​ចំនួន ២។ សន្លឹក​ឆ្នោតប្រភេទ​ទី ១ មាន​ពណ៌លឿង ប្រើ​សម្រាប់​ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ សម្រាប់​ដាក់​ក្នុង​ហិប​ឆ្នោត​មួយ។ និង​សន្លឹក​ឆ្នោត​ប្រភេទទី ២ មាន​ពណ៌ស ប្រើ​សម្រាប់​ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត សម្រាប់​ដាក់​ក្នុង​ហិប​មួយផ្សេងទៀត។

សូម​បញ្ជាក់​ដែរថា ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា អណ្តត្តិ​ទី ៣នេះ មាន​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ខេត្តចំនួន ៥៥៩រូប ខណៈសមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ មាន​ចំនួន ៣,៥៥៥រូប ហើយ​អ្នក​បោះឆ្នោត​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ក្នុង​មុខតំណែង​មាន​ចំនួន ១១,៦៧២រូប៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ