ម្ចាស់ផ្ទះសំណាក់មួយចំនួនថា និន្នាការចូលផ្ទះសំណាក់ជាក្រុមៗបានថយចុះ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥១
ក្រសួងបីពួតដៃគ្នាក្រើនរំឭកដល់យុវវ័យកុំឲ្យភ្លេចខ្លួនឬយល់ខុសចំពោះទិវានៃក្ដីស្រឡាញ់ឬ១៤កុម្ភៈ។ ការភ្លេចខ្លួនដែលអាចឈានទៅដល់ការជ្រុលជ្រួសខ្លួនប្រាណជាមួយដៃគូរនៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់។ តាមរយៈក្បាលមេក្រូវិទ្យុបារាំង ម្ចាស់ផ្ទះសំណាក់មួយចំនួនថា ជារៀងរាល់ឆ្នាំតិចឬច្រើនយុវវ័យតែងតែនាំគ្នាមកផ្ទះសំណាក់។ ប៉ុន្តែតុល្យការចុងក្រោយនៅ២ឆ្នាំចុងក្រោយ និន្នាការមកជាក្រុមៗបានថយចុះ។ អ្នកជំនាញបន្ថែមថា ទំនាក់ទំនងផ្លូវភេទនៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់មានការថយចុះដល់ទៅពាក់កណ្ដាលពី ១២,៤ភាគរយនៅឆ្នាំ២០០៩ ទល់នឹង៥,៤ភាគរយក្នុងឆ្នាំ២០១៩។