អានតួអត្ថបទ
បទយកការណ៍

១២​ឆ្នាំ​រស់​លើ​​ទឹក អ្នកស្រី ហួរ គឹមយេន ប្រែ​ក្លាយ​គ្រួសារ​គាត់​លែង​ក្លាយ​ជា​កូន​បំណុល

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​សប្ដាហ៍​មុន លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប EU​ប្រចាំ​កម្ពុជា​បាន​នាំ​អ្នក​កាសែត​ជិត​១០​ស្ថាប័ន​ចុះ​ទៅ​មើល​គម្រោង​ជា​ច្រើន​របស់​ EU​ក្នុង​ខេត្ត​បី​រួមមាន៖​សៀមរាប ព្រះវិហារ និងកំពង់ធំ។ គម្រោង​អភិរក្ស​ត្រី​នៃ​បឹង​ទន្លេ​ឆ្មា​ស្ថិត​នៅ​ខេត្តកំពង់ធំ​គឺ​ជា​គោល​ដៅ​ចុង​ក្រោយ​ដែល​លោក George EDGAR នាំ​អ្នក​កាសែត​ទៅ​ដល់​ទីនោះ។ ឆ្លៀត​ពេល​នោះអេង គីមហុង អ្នក​កាសែត​វិទ្យុ​បារាំង​បាន​ជួប​គ្រួសារ​អ្នក​ស្រី ហួរ គឹមយេន រស់​នៅ​១២​ឆ្នាំ​លើ​ផ្ទៃ​ទឹក​នៃ​បឹង​ទន្លេ​ឆ្មា​នេះ​គាត់​បាន​អះអាង​ថា តាម​រយៈទិន្នផល​ត្រី​លក់​ដើម្បី​យក​លុយ​ដោះបំណុលធនាគារបាន​ប្រែ​ក្លាយ​គ្រួសារ​គាត់​លែង​ក្លាយ​ជា​កូន​បំណុល​ដូច​កាល​ពី​១០​ឆ្នាំ​មុន​ទៀត។ សូម​ស្ដាប់​ដំណើរ​ជីវិត ​និង​ការ​រស់​នៅ​របស់​គាត់​ដូចត​ទៅ! 

អ្នកស្រី ហួរ គឹមយេន ជា​ប្រជា​នេសាទ​ នៅ​ខេត្ត​កំពង់​ធំ។
អ្នកស្រី ហួរ គឹមយេន ជា​ប្រជា​នេសាទ​ នៅ​ខេត្ត​កំពង់​ធំ។ @Eng Kimhong
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ