អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​ផ្តាច់​ជំនួយ​របស់​អឺរ៉ុប មិន​ប៉ះ​ពាល់​ដំណើរ​ការ គ.ជ.ប តែ​អាច​ប៉ះ​ពាល់​រូបភាព​នៃ​ការ​បោះ​ឆ្នោត

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហភាព​អឺរ៉ុប (EU) កាល​ពី​ថ្ងៃ​ទី ១២ ធ្នូ បាន​សម្រេច​ព្យួរ​ជំនួយ​របស់​ខ្លួន សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប បន្ទាប់​ពី​បាន​កោត​សរសើរ​ចំពោះ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ ដែល​បាន​ប្រព្រឹត្ត​ទៅ កាល​ពី​ថ្ងៃ​ទី ០៤ មិថុនា ឆ្នាំ ២០១៧។ ការ​សម្រេច​ព្យួរ​ជំនួយ​របស់​ខ្លួន មក​កាន់ គ.ជ.ប គឺ​ដោយ​សារ​តែ​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ រួម​ទាំង​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង។ សម្រាប់​មន្រ្តី​រដ្ឋាភិបាល ទោះ​បី​ជា​គ្មាន​ជំនួយ​ពី​សហភាព​អឺរ៉ុប ក៏ គជប នៅ​តែ​ដំណើរ​ការ​ដោយ​ខ្លួន​ឯង។ តែ​សម្រាប់​អ្នក​វិភាគ​និង​អ្នក​ធ្វើ​កិច្ច​ការងារ​បោះ​ឆ្នោត​នៅ​កម្ពុជា​វិញ បាន​ចាត់​ទុក​ថា ការ​សម្រេច​ព្យួរ​ជំនួយ​នេះ គឺ​ជា​សញ្ញា​មិន​ល្អ​ឡើយ​សម្រាប់​កម្ពុជា។ តើ​ការ​ប្រកាស​ព្យួរ​ជំនួយ​របស់​សហភាព​អឺរ៉ុប​មក​លើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត មាន​ន័យ​យ៉ាង​ណា?

រូបភាពតំណាង៖ ការ​បោះឆ្នោតឃុំ សង្កាត់របស់​ប្រជា​ពលរដ្ឋ
រូបភាពតំណាង៖ ការ​បោះឆ្នោតឃុំ សង្កាត់របស់​ប្រជា​ពលរដ្ឋ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ