ការផ្តាច់ជំនួយរបស់អឺរ៉ុប មិនប៉ះពាល់ដំណើរការ គ.ជ.ប តែអាចប៉ះពាល់រូបភាពនៃការបោះឆ្នោត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:១១
សហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី ១២ ធ្នូ បានសម្រេចព្យួរជំនួយរបស់ខ្លួន សម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បន្ទាប់ពីបានកោតសរសើរចំពោះការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី ០៤ មិថុនា ឆ្នាំ ២០១៧។ ការសម្រេចព្យួរជំនួយរបស់ខ្លួន មកកាន់ គ.ជ.ប គឺដោយសារតែមានការរំលាយគណបក្សសង្រ្គោះជាតិ រួមទាំងការចាប់ខ្លួនប្រធានគណបក្សប្រឆាំង។ សម្រាប់មន្រ្តីរដ្ឋាភិបាល ទោះបីជាគ្មានជំនួយពីសហភាពអឺរ៉ុប ក៏ គជប នៅតែដំណើរការដោយខ្លួនឯង។ តែសម្រាប់អ្នកវិភាគនិងអ្នកធ្វើកិច្ចការងារបោះឆ្នោតនៅកម្ពុជាវិញ បានចាត់ទុកថា ការសម្រេចព្យួរជំនួយនេះ គឺជាសញ្ញាមិនល្អឡើយសម្រាប់កម្ពុជា។ តើការប្រកាសព្យួរជំនួយរបស់សហភាពអឺរ៉ុបមកលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានន័យយ៉ាងណា?