អានតួអត្ថបទ
កម្ពុជា

អបអរ​​ទិវា​​​អឺរ៉ុប​​​នៅ​​កម្ពុជា​ ដោយ​កម្មវិធី​​កម្សាន្ត​​ផ្សេង​ៗ​​ពេញ​​មួយ​សប្ដាហ៍​

ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នឹង​រៀបចំ​កម្មវិធី​កម្សាន្ត​ជា​ច្រើន ដើម្បី​អបអរ​ទិវា​​​អឺរ៉ុប​ឆ្នាំ២០១៥​។ កម្មវិធី​កម្សាន្ត​ទាំង​នោះ ត្រូវ​បាន​រៀបចំ​ពេញ​មួយ​សប្ដាហ៍​តែ​ម្ដង ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១០​ខែ​ឧសភា​ខាង​មុខ​។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា៕

ទង់ជាតិសហភាពអឺរ៉ុប
ទង់ជាតិសហភាពអឺរ៉ុប RFI
ផ្សាយពាណិជ្ជកម្ម

ដើម្បី​អបអរ​ទិវា​អឺរ៉ុប​នៅ​ឆ្នាំ​នេះ ប្រតិភូ​សហភាពអឺរ៉ុប​ប្រចាំ​កម្ពុជា បាន​រៀបចំ​ព្រឹត្តិការណ៍ដ៏​ធំ​មួយ ឲ្យ​ឈ្មោះ​ថា សប្ដាហ៍​អឺរ៉ុប​ឆ្នាំ​២០១៥​​ ដោយ​​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១០​ខែ​ឧសភា។កម្មវិធី​​កម្សាន្ត​​ជា​ច្រើន​​ត្រូវ​​បាន​​រៀបចំ​​នៅ​​ទីតាំង​​ផ្សេង​ៗ​​គ្នា​ ដែល​​ក្នុង​​នោះ​រួម​​មាន ការ​​ប្រគុំ​តន្ដ្រី​និង​​ការ​​តាំង​ពិព័រណ៍​​អឺរ៉ុប​​នៅ​​សួន​ច្បារ​មុខ​វត្ត​បទុម​វត្តី ដំណើរ​ទស្សកិច្ច​របស់​ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប ទៅកាន់​សាកលវិទ្យាល័យ​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ វេទិកា​ឧត្តម​សិក្សា​លើក​ទី​២ដែលនឹងត្រូវ​រៀបចំ​នៅវិទ្យាស្ថាន​ជាតិ​អប់រំ​និង​កម្មវិធី​ជិះកង់​ទេសចរណ៍​​ដើម្បីបរិស្ថាន​ជាមួយ​​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ជា​ដើម​។

ជា​រៀង​រាល់​ឆ្នាំ ពលរដ្ឋ​សហភាព​អឺរ៉ុប​ប្រមាណ​៥០០​លាន​នាក់ ប្រារព្ធ​ទិវា​អឺរ៉ុប​នៅ​ថ្ងៃ​ទី​៩​ឧសភា ដើម្បី​រំលឹកនូវ​សេចក្ដី​ថ្លែងការណ៍​នយោបាយ​ដ៏​សំខាន់​មួយ ដែល​បាន​បិទ​បញ្ចប់​សង្គ្រាម បើក​ទំព័រ​នៃ​ដំណើរការ​កសាង​​សន្តិភាព​នៅ​​​អឺរ៉ុប​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 ដោយ​ឡែក នៅ​កម្ពុជា កម្មវិធី​សប្ដាហ៍​អឺរ៉ុប ត្រូវ​​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​​រៀប​ចំ​ឡើង​ដើម្បី​អបអរ​ទិវា​អឺរ៉ុប​ផង និង​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សហភាព​អឺរ៉ុប​ផង​។ កម្មវិធី​កម្សាន្ត​និង​អប់រំ​ជា​ច្រើន​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ក្នុង​ឆ្នាំ​កន្លង​មក មាន​ដូច​ជា​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ ការ​សំណេះ​សំណាល​រវាង​តំណាង​ស្ថានទូត​សហភាព​អឺរ៉ុប​ជាមួយ​និស្សិត​និង​មហោ​ស្រព​​​ភាព​យន្ត​​ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ