អានតួអត្ថបទ
កម្ពុជា

សហភាព​អឺរ៉ុប ប្រកាស​ឲ្យ​និស្សិត​កម្ពុជា​សរសេរ​អត្ថបទ​ប្រជែង​យក​ពាន​រង្វាន់​ប្រចាំឆ្នាំ​លើក​ទី​៣

សហភាព​អឺរ៉ុប (EU) និង​សមាគម​យុវជន​ខ្មែរ (KYA) បាន​សហការ​គ្នា​រៀបចំ​កម្មវិធី​ប្រកួត​និពន្ធ​អត្ថបទ ដើម្បី​ប្រជែង​យក​ពាន​រង្វាន់​ប្រចាំឆ្នាំ​លើក​ទី​៣​របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី​៣០​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​៣០​តុលា​ខាង​មុខ។ កម្មវិធី​នេះ បាន​បើក​ទូលាយ​ដល់​និស្សិត​នៅ​តាម​សកល​វិទ្យាល័យ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​អាយុ​ចាប់​ពី​១៨ ដល់​២៦​ឆ្នាំ។ ជ័យ​លាភី​លេខ​១ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​៣០០​ដុល្លារ​អាមេរិក។

សហភាពអឺរ៉ុប (EU) និងសមាគមយុវជនខ្មែរ (KYA) បានសហការគ្នារៀបចំកម្មវិធីប្រកួតនិពន្ធអត្ថបទ ដើម្បីប្រជែងយកពានរង្វាន់ប្រចាំឆ្នាំលើកទី៣របស់ខ្លួន ចាប់ពីថ្ងៃទី៣០កញ្ញា រហូតដល់ថ្ងៃទី៣០តុលាខាងមុខ។
សហភាពអឺរ៉ុប (EU) និងសមាគមយុវជនខ្មែរ (KYA) បានសហការគ្នារៀបចំកម្មវិធីប្រកួតនិពន្ធអត្ថបទ ដើម្បីប្រជែងយកពានរង្វាន់ប្រចាំឆ្នាំលើកទី៣របស់ខ្លួន ចាប់ពីថ្ងៃទី៣០កញ្ញា រហូតដល់ថ្ងៃទី៣០តុលាខាងមុខ។
ផ្សាយពាណិជ្ជកម្ម

មាន​ប្រធានបទ​សំខាន់​ៗ​ចំនួន​៣ ដែល​សហភាព​អឺរ៉ុប (EU) និង​សមាគម​យុវជន​ខ្មែរ (KYA) បាន​សម្រេច​ដាក់​ឲ្យ​និស្សិត​កម្ពុជា​សរសេរ​ដើម្បី​ប្រកួត​ប្រជែង​គ្នា​នេះ។ ក្នុង​នោះ​រួមមាន៖

ទី១. តើ​សមាគម​អាស៊ាន​គួរ​មាន​លក្ខណៈ​ដូច​សហភាព​អឺរ៉ុប​ដែរ​ឬ​ទេ?
ទី២. ថា​តើ​ហេតុអ្វី​បានជា​ធម្មជាតិ គឺ​ជា​បញ្ហា​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់?
ទី៣. ថា​តើ​យុវជន​គួរ​ធ្វើ​អ្វីខ្លះ ដើម្បី​កែប្រែ​អនាគត​ឲ្យ​មាន​ភាព​ល្អប្រ​សើរ?

ក្នុង​ចំណោម​ប្រធាន​បទ​ទាំង​៣​ខាង​លើនេះ​ និស្សិត​អាច​ជ្រើសរើស​យក​ប្រធាន​បទ​ណាមួយ​ក៏​បាន។ ហើយ​ចំពោះ​ការ​សរសេរ​វិញ គឺ​ត្រូវ​ធ្វើ​ឡើង​ជា​ភាសា​ផ្លូវ​ការ​ណាមួយ​ក្នុង​ចំណោម​ភាសា​ចំនួន​៣ រួម​មាន ភាសាអង់គ្លេស អាល្លឺម៉ង់ ឬ​ភាសា​បារាំង ហើយ​អត្ថបទ​របស់​បេក្ខជន​ម្នាក់​ៗ តម្រូវ​មិន​ឲ្យ​សរសេរ​លើស​ពី​១២០០​ពាក្យ​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​គណៈកម្មការ​រៀបចំ​កម្មវិធី​ ដែល​មក​ពី​សហភាព​អឺរ៉ុប និង​សមាគម​យុវជន​ខ្មែរ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ សីហា នៅ​ឯ​ទីស្នាក់ការ​កណ្តាល​សហភាព​អឺរ៉ុប​ក្នុង​ទីក្រុង​ភ្នំពេញ។

គួរ​ជម្រាប​ជូន​ថា រង្វាន់​ធំ (Golden Reward) ដែល​មាន​តម្លៃ​ស្មើ​នឹង​ទឹក​ប្រាក់​ចំនួន​៣០០​ដុល្លារ​អាមេរិក នឹង​ត្រូវ​ផ្តល់​ជូន​បេក្ខជន/បេក្ខនារី​ជ័យ​លាភី​លេខ​១​ នៃ​ប្រធាន​បទ​នីមួយៗ។ ចំណែក​រង្វាន់​លើក​ទឹក​ចិត្ត​ ដែល​មាន​ទឹក​ប្រាក់​ចំនួន​២០០​ដុល្លារ នឹង​ត្រូវ​ផ្តល់​ជូន​បេក្ខជន​ជ័យ​លាភីលេ​ខ២ និង​លេខ​៣ នៃ​ប្រធាន​បទ​នីមួយៗ។

សូម​បញ្ជាក់​ដែរ​ថា នេះ​គឺ​ជា​ឆ្នាំ​ទី​៣​ហើយ ដែល​សហភាព​អឺរ៉ុប (EU) និង​សមាគម​យុវជន​ខ្មែរ ​(KYA) បាន​ដាក់​ចេញ​កម្មវិធី​ប្រកួត​ប្រជែង​ផ្នែក​តែង​និពន្ធ​អត្ថបទ​នេះ ដើម្បី​ជា​ការ​លើក​កម្ពស់​ទស្សនៈ​របស់​យុវជន​កម្ពុជា ទៅ​លើ​ប្រធាន​បទ​ផ្សេង​ៗគ្នា និង​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ស្រាវជ្រាវ​របស់​និស្សិត​កម្ពុជា។ ប៉ុន្តែ អ្វី​ដែល​ជា​បញ្ហា​ប្រឈម​នា​ពេល​កន្លង​មក និស្សិត​កម្ពុជា​ភាគ​ច្រើន​នៅ​ខ្វះ ឬ​ស្ទើតែ​មិន​យល់​ពី​របៀប​នៃ​ការ​សរសេរ (ខ្លី​ហើយ​ខ្លឹម) ការ​គិត រចនាបទ និង​ការ​វិភាគ​ជា​ដើម។ យ៉ាង​ណា​ក៏​ដោយ ទស្សនៈ ឬ​យោបល់​ល្អ​ៗ​របស់​ពួក​គេ នឹង​ត្រូវ​បាន​ដាក់​បញ្ចូល ឬ​ដក​ស្រង់ ដើម្បី​យក​ទៅ​កែ​លំអ​គោល​នយោបាយ​នា​ពេល​អនាគត។ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ពីរ​លើក​កន្លង​មក មាន​និស្សិត​កម្ពុជា​ប្រមាណ​ជា​៨០០​ទៅ​១​ពាន់​នាក់ បាន​ផ្ញើ​អត្ថបទ​របស់​ពួក​គេ ដើម្បី​ប្រកួត​ប្រជែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ