ឯកអគ្គរដ្ឋទូតបារាំងបង្ហាញយុវតីខ្មែរឲ្យឃើញថា ជីវិតមិនសាមញ្ញពេកទេ តែស្ដ្រីអាចធ្វើបាន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១២
ពេញមួយថ្ងៃអង្គារ ទី០២មេសាម្សិលមិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី Eva Nguyen Binh បានអនុញ្ញាតឲ្យយុវតីខ្មែរពីររូប តាមដានការងាររបស់លោកស្រី ទាំងនៅក្នុងស្ថានទូត និងនៅតាមកម្មវិធីផ្សេងៗដែលលោកស្រីអញ្ជើញចូលរួម។ លោកស្រីឯកអគ្គរដ្ឋទូតបារាំង បានផ្ដួចផ្ដើមរៀបចំឲ្យមានឱកាសដ៏កម្រនេះ ដើម្បីបង្ហាញដល់យុវតីខ្មែរអំពីជីវិតរបស់ស្ដ្រីអ្នកការទូត។ បន្ទាប់ពីតាមដានជីវិតរបស់លោកស្រី Eva ពេញមួយថ្ងៃ យុវតីទាំងពីររូប គឺ កែវ សុគន្ធី និង ម៉េ ឡូរ៉ែន រៀនសូត្រយល់ថា ជីវិតរបស់ស្ដ្រីអ្នកការទូត មិនសាមញ្ញពេកទេ ព្រោះត្រូវរ៉ាប់រងទាំងការងារនិងគ្រួសារ។ ប៉ុន្តែលោកស្រី Eva គឺជាឧទាហរណ៍ដែលបង្ហាញឲ្យឃើញថា ស្ដ្រីអាចធ្វើបាន នៅពេលពួកគេមានឆន្ទៈមុះមុត។