អានតួអត្ថបទ
កម្ពុជា

រដ្ឋមន្ត្រី​អប់រំ​៖​ស្ថានភាព​ប្រលង​បាក់​ឌុប​កាន់​តែ​ប្រសើរ ​និង​ធានា​បាន​នូវ​គុណភាព

លោក​ហង់ ជួន ណា​រ៉ុ​ន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​បាន​អញ្ជើញ​ចូលរួម​បើក​វិញ្ញាសា ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​សម័យ​ប្រឡង ​២០ ​សីហា ២០១៨ ​នៅ​មណ្ឌល​សំណេរ​ វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ​រាជធានី​ភ្នំពេញ​។ ថ្លែង​ប្រាប់​ក្រុម​អ្នកសារ​ព័ត៌មាន​ក្រោយ​ពី​បើក​វិញ្ញាសា ​លោក ​ហង់ ជួនណា​រ៉ុ​ន​ អះអាង​ថា ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឬ​បាក់ឌុប​ នៅ​ឆ្នាំ​នេះ ​គឺ​រឹត​តែ​មាន​ស្ថានភាព​ប្រសើរ​ឡើង​ ​ធានា​​បាន​នូវ​គុណភាព ​និង​​ត្រូវ​​ស្តង់ដា​រ​​នៃ​​ការ​​ប្រឡង ​ស្រប​​តាម​កំណែ​ទម្រង់​វិស័យ​អបរំ​របស់​ក្រសួង​។ ​លោក​បាន​វាយ​តម្លៃ​ជា​បឋម​នៅ​ព្រឹក​នេះ​ថា ​គ្មាន​សំណៅ​ឯកសារ​ត្រូវ​បាន​យក​ចូល​នៅ​មណ្ឌល​ប្រឡង​ឡើយ​។

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា moeys/rfi
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ