ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/06 12h00 GMT
កម្ពុជា

​សេរីភាព​សារ​ព័ត៌មាន​៖ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំ​ដែន ទម្លាក់​ចំណាត់​ថ្នាក់​កម្ពុជា​មួយ​លេខ​

media  
អ្នកសារព័ត៌មានកម្ពុជា @RFI

នៅ​ក្នុង​ឆ្នាំ​២០១៩នេះ សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​បាន​អន់​ថយ​មួយ​លេខ​ទៀត ពោល​គឺ​ទទួល​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១៤៣ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០​។ ការ​អន់​ថយ​នៃ​ចំណាត់​ថ្នាក់​នេះ​ ត្រូវ​បាន​អង្គការ​អ្នក​សារព័ត៌មានគ្មាន​ព្រំដែន លើកឡើងថា ដោយសារតែ​ការបិទ​ស្ថានីយ៍វិទ្យុ​ប្រមាណជា​៣០​​កាលពី​ចុង​ឆ្នាំ២០១៧ និង​ការ​បង្ខំចិត្ត​បិទ​ទ្វារបស់​កាសែត ឌឺខេមបូឌាដេលី និងការ​ផ្លាស់ប្តូរ​ម្ចាស់​កាសែតភ្នំពេញប៉ុស្តិ៍ ហើយធ្វើឲ្យការបោះឆ្នោត​ឆ្នាំ២០១៨ស្ងប់​ស្ងាត់។ 

អង្គការ​អ្នក​សារព័ត៌មានគ្មាន​ព្រំដែន (RSF)បាន​ដាក់​ចំណាត់​ថ្នាក់ប្រទេសកម្ពុជា​លេខ​១៤៣ ដោយ​ទទួល​បាន​ពិន្ទុ៤៥.៩០។ នេះបើតាម​របាយការណ៍ស្តីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ២០១៩ ចេញផ្សាយថ្ងៃទី​១៨ ខែ​មេសា។ យោងតាមអង្គការ​ដែលមានមូលដ្ឋាន​នៅ​ប្រទេស​បារាំង​នេះ ​ ​សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា​ បានបន្តធ្លាក់​ចុះ​មួយលេខ​ទៀត​បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៨ ដែលជាប់​ចំណាត់​ថ្នាក់​លេខ​១៤២ ខណៈឆ្នាំ២០១៧ជាប់ចំណាត់ថ្នាក់១៣២ ពោលសេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេសកម្ពុជា​ បានធ្លាក់​ចុះ​​៣ឆ្នាំជាប់ៗគ្នា។

មូលហេតុដែល​សេរីភាព​សារព័ត៌មាននៅកម្ពុជាធ្លាក់ចុះ ត្រូវបានអង្គការ​អ្នក​សារព័ត៌មានគ្មាន​ព្រំដែន (RSF)បាន​កត់សំគាល់ថា មកពី​ស្ថានីយ៍វិទ្យុ​ប្រមាណជា​៣០​ត្រូវ​បាន​បិទ​កាលពី​ចុង​ឆ្នាំ២០១៧ និងការ​បង្ខំចិត្ត​បិទ​ទ្វា​របស់កាសែត ឌឺខេមបូឌាដេលី និងការ​ផ្លាស់ប្តូរ​ម្ចាស់​កាសែតភ្នំពេញប៉ុស្តិ៍។ ការនេះ​​ធ្វើឲ្យមានភាព​ស្ងៀម​ស្ងាត់​នៅក្នុងការ​បោះឆ្នោត​ឆ្នាំ២០១៨​ ហើយជាលទ្ធផល​នៃការ​បោសសំអាតនេះ ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន អាច​​ទទួលបាន​ព័ត៌មានតែតាមរយៈការ​ផ្សព្វផ្សាយរបស់ព័ត៌មាន​មួយចំនួន​ដែលមាន​ទំនាក់ទំនងនឹង​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន ដូចជា Fresh News ដែ​ល​​​ជា​ប្រព័ន្ធ​ឃោសនាការ​របស់​រដ្ឋាភិបាល។នេះជាការ​គូសបញ្ជាក់បន្ថែម​នៅក្នុង​របាយការណ៍​ដដែល​។

បើតាមអង្គការ​អ្នក​សារព័ត៌មានគ្មាន​ព្រំដែន នៅលើពិភពលោក ​គឺមាន​ប្រទេសចំនួន៣ដែលទទួល​បាន​ចំណាត់​ថ្នាក់សេរីភាពសារព័ត៌មាន​ល្អ​ជាង​គេ​ គឺ Norway ដែលតាមពីក្រោយដោយ​ប្រទេស Finland ​និងស៊ុយអែត (Sweden) ខណៈ​ប្រទេស​ចិនជាប់​ចំណាត់ថ្នាក់លេខ​១៧៧ និង​វៀតណាម ជាប់ចំណាត់​ថ្នាក់​លេខ​១៧៦ នៅគ្រាដែល កូរ៉េខាងជើង​​ជាប់​ចំណាត់​ថ្នាក់​លេខ​១៧៩ និងTurk​menistan ជាប់ចំណាត់បាតតារាង​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ