ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/06 12h00 GMT
កម្ពុជា

​មន្ត្រី​ជំនាញ​សង្ស័យ​ពី​ការ​រាល​ដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​កើត​មាន នៅ​មួយ​ស្រុក​ទៀត​ក្នុ​ង​ខេត្ត​រតន​គិរី​

media  
សត្វជ្រូក​នៅក្នុង​កសិដ្ឋាន​មួយ​របស់​ប្រជា​ជន​កម្ពុជា​ (រូបតំណាង) ©សុវណ្ណារា

មន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បង្ហាញ​ការ​សង្ស័យ​ពី​ការ​រាលដាល​នៃជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក ដែល​កើត​មាន​នៅ​ស្រុក​អូរជុំ ក្នុង​ខេត្តរតនគិរី ដដែល។ ការ​សង្ស័យរបស់​មន្ត្រី​ជំនាញ​ដូច្នេះ​បន្ទាប់​ពី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​កើត​រួច​ហើយក្នុងភូមិ​សោមកានិញ ស្រុកអូរយ៉ាដាវ។ ប៉ុន្តែ​យ៉ាងមិញ មន្ត្រី​ជំនាញ​អះអាង​ថា ខេត្ត​ផ្សេង​ទៀត​មិន​មាន​ការ​សង្ស័យ​ឬផ្ទុះ​ឡើង​នៃ​ជំងឺ​ប៉េស្តជ្រូក​នេះ​ទេ។ 

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក តាន់ ផាន់ណារ៉ា មន្ត្រី​ជំនាញខាង​សុខភាព​សត្វ​នៃ​ក្រសួង​កសិកម្ម​ថា ការ​សង្ស័យ​ពី​ការ​រីករាលដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិកក្រោយ​មន្ត្រី​ជំនាញ រក​ឃើញ​សត្វ​ជ្រូក​មួយ​ចំនួន​បាន​ងាប់ នៅ​ស្រុក​អូរជុំ ក្នុង​ខេត្តរតនគិរី។ ប៉ុន្តែ​សម្រាប់​មន្ត្រី​ជំនាញ​មិន​ហ៊ាន​សន្និដ្ឋាន​ថា សត្វ​ដែល​ងាប់​ទាំង​នោះ​បណ្ដាល​មក​ពី​ជំងឺ​ប៉េស្តជ្រូក​អាហ្រ្វិក​ទាំង​ស្រុង​ឡើយ​អាច​បណ្ដាល មក​ពី​អាកាសធាតុ​ក្ដៅ​គួប​ផ្សំ​ផង។

សូមជម្រាបថា ការ​សង្ស័យ​ពី​ការ​រីករាលដាល​នៃ​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក​នៅ​ស្រុក​អូរ​ជុំ​ដែលបណ្ដាល​ឲ្យ​សត្វ​ជ្រូក​មួយ​ចំនួន​ងាប់​នេះ បាន​កើត​មាន​តាំង​តែ​ពី​ថ្ងៃ​ទី​១២​មេសា​មក​ម្លេះ។ ប៉ុន្តែយ៉ាង​មិញ​គិត​មក​ដល់​ពេល​នេះ មន្ត្រី​ជំនាញ​នៅ​ថ្នាក់​ខេត្ត​កំពុង​តែ​អង្កេត​និង​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​ដែល​ធ្វើ​ឲ្យ​សត្វ​ជ្រូក​ទាំង​នោះ​ងាប់។

គួររំឭកថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះ​ឡើង​ជា​លើក​ដំបូង​ក្នុងភូមិ​សោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្ត​រតនគិរី បន្ទាប់​ពី​មាន​សត្វ​ជ្រូក​ប្រហែល ៤០០ក្បាល បានងាប់​កាល​ពី​ថ្ងៃ​ទី ២២​ខែ​មីនា ខណៈ​ជ្រូក​១៩៣​ក្បាល​ផ្សេង​ទៀត​ត្រូវ​សម្លាប់​ក្រោយ​រក​ឃើញ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។ ដើម្បី​ទប់​ស្កាត់​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក អាជ្ញាធរ​ខេត្ត​បាន​ចាត់​វិធានការ តាម​រយៈ​ការ​ផ្អាក​ជាបណ្តោះ​អាសន្ន រាល់​សកម្ម​ភាព ចិញ្ចឹម ទិញ លក់ និ​ងដឹកជញ្ជូន​សត្វ សាច់ និង​ផលិតផល​មានដើម​កំណើរពីជ្រូក រហូត​ដល់​ប្រកាស​​រំសាយ។ក្នុង​នោះ​អាជ្ញាធរ​មាន​សិទ្ធិ បំផ្លាញ​ចោល​ចំពោះសត្វ​ជ្រូក​គ្រប់​ប្រភេទ ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ទៅ​តាម​វិធានការ​បសុព្យាបាល។

ទោះបីជា​ជំងឺប៉េស្តជ្រូក​អាហ្វ្រិកនេះ មិន​ឆ្លង​ និងប៉ះពាល់​ដល់​មនុស្ស ប៉ុន្តែ​ជំងឺនេះ បណ្តាល​ឲ្យ​ជ្រូកឈឺ និងងាប់​មានអត្រាខ្ពស់ រហូត ១០០ភាគរយ​ ដែល​បង្ករការខាតបង់​ធ្ងន់ធ្ងរ​ ដល់​អ្នក​ចិញ្ចឹម​ជ្រូក​។ ក្រសួងកសិកម្មទទួលស្គាល់ថា ការ​ឆ្លងជំងឺនេះ ​មក​កម្ពុជា គឺ​ដោយ​សារតែ​​ការ​លួច​នាំ​ជ្រូក​ចូល​ពី​វៀតណាម​។​ ប្រទេសវៀតណាម ដែល​ឆ្លង​ជំងឺនេះ ពីប្រទេសចិន កាលពីខែកុម្ភៈកន្លងទៅ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ