បទយកការណ៍
រាជាណាចក្រប្លាស្ទិក៖ ពិព័រណ៍ដែលបង្ហាញពីកង្វល់នៃសំណល់ប្លាស្ទិក និងអេកូឡូស៊ីនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១៤
អ្នកខ្លះបានចោទប្រកាន់អ្នករើសអេតចាយថា ជាអ្នកកកាយមាត់ថង់ ពង្រាយសំរាមដែលចងទុកដាក់ត្រឹមត្រូវទៅហើយ។ ប៉ុន្តែតាមពិត ពួកគេ គឺជាអ្នកជួយមួយផ្នែកដល់បរិស្ថាន តាមរយៈការស្វែងរកវត្ថុប្លាស្ទិក ដែលអាចលក់ដូរបាន។ រាជាណាចក្រប្លាស្ទិក គឺជាពិព័រណ៍រូបថត វីដេអូ គំនូ និង ឧបករណ៍ប្រើប្រាស់ជាច្រើនដែលច្នៃប្រឌិតចេញមកពីសំណល់ប្លាស្ទិក និងសម្ភារៈចាស់ៗ ដើម្បីបង្ហាញពីកង្វល់នៃសំណល់ប្លាស្ទិក និងអេកូឡូស៊ីនៅកម្ពុជា។ តើពិព័រណ៍នេះមានសារៈសំខាន់យ៉ាងណាចំពោះកម្ពុជា?