រឿង “ទឹកចិត្តម្តាយសម័យថ្មី” លាតត្រដាងពីបញ្ហាប្រឈមរបស់មាតាចំពោះកូនក្នុងសម័យទំនើប
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៤២
ខ្សែភាពយន្តខ្មែរខ្នាតធំរឿង “ទឹកចិត្តម្តាយសម័យថ្មី”កំពុងឆក់យកបេះដូងទស្សនិកជនមួយចំនួន ឲ្យទប់ទឹកភ្នែកមិនបាន បើបានទស្សនារួចហើយ។ ខ្សែភាពយន្តនេះ និពន្ធនិងដឹកនាំរឿងដោយលោកស្រី ពាន់ ភួងបុប្ឆា ម្ចាស់ជ័យលាភីពានរង្វាន់អណាចក្រតារា និងជាអ្នកនិពន្ធរឿងភាគដែលគេចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍នៅក្នុងប្រទេសកម្ពុជា។ ខ្សែភាពយន្តថ្មីនេះ បានរៀបរាប់ពីទឹកចិត្តរបស់ម្តាយនៃវណ្ណៈសង្គម៣ប្រភេទ នាពេលបច្ចុប្បន្ន ដែលត្រូវប្រឈមនឹងការលំបាកក្នុងការប្រដៅ អប់រំកូន ដែលកំពុងដើរបញ្ច្រាស់ពីទឹកចិត្តរបស់ម្តាយពួកគេ។