បទយកការណ៍
នៅតំបន់អង្គរ ពលរដ្ឋមិនព្រមរុះរើសំណង់ ខណៈអាជ្ញាធរអប្សរានៅតែរក្សាជំហរអនុវត្តបទបញ្ជាឲ្យរុះរើ!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤៩
ថ្ងៃនេះ លំនៅដ្ឋាននិងតូបលក់ដូរនៅតំបន់អភិរក្សអង្គរ គឺត្រូវដល់ថ្ងៃកំណត់ឲ្យរុះរើហើយ! ក៏ប៉ុន្តែ ពលរដ្ឋនៅតែមានភាពស្ទាក់ស្ទើរ ហើយមិនទាន់បានរើរុះ ចំណែកអាជ្ញាធរអប្សរានៅតែរក្សាជំហរអនុវត្តបទបញ្ជាដដែល។ ហេង ឧត្តម អ្នកកាសែតវិទ្យុបារាំង RFI បានចុះទៅដល់ទីតាំងចម្រូងចម្រាសក្នុងសង្កាត់នគរធំ សៀមរាម ហើយរៀបចំបទយកការណ៍ជូនលោកអ្នកនាងស្តាប់ ៖